ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភេច អារុណសាកជាមួយជើងខ្លាំងឡៅ ចន្ទ្រា

95

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងកម្ពុជាឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ណាត់ជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃភេច
អារុណ(Pheach Arun)លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី១៦កុម្ភៈនេះ ។
អាចនិយាយបានថានេះជាគូដ៏អស្ចារ្យប្រចាំសប្ដាហ៍ក៏សឹងតែថាបានដែរ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់
៦៩គីឡូក្រាម ។សូមបញ្ជាក់ថាអ្នកប្រដាថៃភេច អារុណនេះខានឆ្លងដែនមកប្រកួតនៅស្រុកខ្មែរយូរណាស់មកហើយ ។គេធ្លាប់ធ្វើឲ្យអ្នក
​ប្រដាល់កម្ពុជាមិនតិចនាក់ទេបរាជ័យក្រោមកលល្បិចដ៏សម្បូរបែបរបស់គេ ។គេជាអ្នកប្រដាល់ដែលវ៉ៃចេញបានរហ័ស និង ការពារបានរឹង
​មាំល្អ ។
ចំពោះឡៅ ចន្ទ្រាក៏កាន់តែអស្ចារ្យនាស់ទៅទៀតទោះបីពេលខ្លះគេខ្សោយលើការការបារក៏ពិតមែនតែការវ៉ៃចេញរបស់គេល្អ មិន
​តែប៉ុណ្ណោះចំគោលដៅនិងធ្ងន់ទៀតផង ។ជង្គង់ កែង កណ្ដាប់ដៃ និងស្នៀតទាត់របស់គេអស្ចារ្យណាស់ ។អ្នកប្រដាល់កម្ពុជារូបនេះកម្រ
​ជួបបរាជ័យណាស់ ។
ចន្ទ្រាមានប្រវត្តិប្រកួតចំនួន១២២ដង ឈ្នះ១០៦ដង ចាញ់១១ដង និងស្មើពិន្ទុ៥ដង ។ចំពោះអ្នកប្រដាល់ថៃភេច អារុណវិញគេមាន
​ប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៩១ដង ចាញ់១២ដង ។ទោះបីភេច អារុណជាអ្នកប្រដាល់ជើងខ្លាំងក៏ពិតមែនក៏អ្នកទស្សនាភាគច្រើននៅ
​តែមានជំនឿចិត្តថាចន្ទ្រានឹងឈ្នះក្នុងការប្រកួតនេះជាមិនខានឡើយ ។
ការប្រកួតរវាងអ្នកប្រដាល់រួមចាតិវិញនោះពុយ ក្រូចក្លិបឃ្លាំងមឿងកីឡាជួបជាមួួអ្នកប្រដាល់សេក វិសាលក្លិបអង្គរមានជ័យ
​ខេត្តសៀមរាប ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ពួកគេជាអ្នកប្រដាល់ស្រករក្រោយដែលកំពុងតែធ្វើឲ្យគេ
ចាប់អារម្មណ៍យ៉ាងខ្លាំង។ជំនួបនេះនរណាឈ្នះនរណាចាញ់នៅមិនទាន់ដឹងនៅឡើយទេតែប្រសិនបើគេគ្មានឧិកាសផ្ដួលគ្នាមុនទឹកទី៥ទេនោះរវាងអ្នកឈ្នះនិងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាមិនខានឡើយ ។
សឺន ថៃសាន់កល្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺជួបប្រកួតជាមួយអ្នកប្រដាល់សាន សំអុនក្លិបនាគរាជចតុមុខដោយពួកគេប្រកួត
​គ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះក៏សុទ្ធតែជាកំពូលអ្នកខ្លាំងដូចគ្នាដែរ ។ គូនេះអាចនឹងចាញ់ ឈ្នះគ្នាមុនទឹកទី៥ក៏ថាបានដែរតែប្រសិន
​បើគេប្រកួតដល់ចប់ទឹកទី៥នោះអ្នកចាញ់​និង អ្នកឈ្នះក៏ទ្រមខ្លួនដូចគ្នាដែរ ។
ថៃ រ៉េតក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយអ្នកប្រដាល់សោម វិឆ័យក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យដោយប្រកួតគ្នា
​ក្នុងប្រភេទទម្ងន់៦៣,៥០គគឡូក្រាម ។
ថៃ រ៉េតជាអ្នកប្រដាល់ជើងថ្មីដែលទើបតែលេចមុខមកទេតែទំនងជាមិនអន់ឡើយទើបមន្ត្រីខាងផ្គូរផ្គងហ៊ានចាប់ដាក់ឲ្យប្រកួត
​ជាមួយវិឆ័យបែបនេះ ។ មានង្នកប្រដាល់មិនតិចនាក់ទេដែលសន្លប់ដោយសារស្នៀតទាត់របស់វិឆ័យ ។ជំនួបនេះវិឆ័យអាចផ្ដួលថៃ​រ៉េតបាន
​ឬទេ ?
លីន រដ្ឋាក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ចៅ ស ក្លិបយុវវាលស្បូវដោយប្រកួតគ្នាក្នុងប្រភេទ
​ទម្ងន់៤៥គីឡូក្រាម ។ពួកគេជាអ្នកប្រដាល់ជើងថ្មីមិនដឹងថានរណាឈ្នះនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង