ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជន​ក្រខ្សត់​ចំនួន​៦៥​គ្រួសារ​ នៅ​សង្កាត់​ព្រែក​ថ្មី​ បានទទួល​អំណោយ​

103

​ភ្នំពេញ​៖​ក្រុមគ្រួសារ​ក្រខ្សត់​ចំនួន​៦៥​គ្រួសារ​ដែល​រស់នៅ​ភូមិ​ព្រែក​ថ្មី​១​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បានទទួល​ការអាណិតអាសូរ​ពី​ថ្នាក់ដឹកនាំ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​លោក​ចៅសង្កាត់​ព្រែក​ថ្មី​ដោយបាន​ចុះសាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាជន​នៅតាម​ខ្នង​ផ្ទះ​និ​មួយៗ​និង​នាំយក​នូវ​អំណោយ​ទៅ​ជួយឧបត្ថម្ភ​ដល់​ពួកគាត់​ដើម្បី​ទុក​ដោះស្រាយ​ជីវភាព​ព្រឹក​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២០​នេះ​។​
លោក​លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី​អោយដឹងថា​ចំពោះ​អំណោយ​យកមក​ផ្ដល់ជូន​ប្រជាជន​ក្រខ្សត់​នៅពេលនេះ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ឃី​ត​១​កញ្ចប់​ដែលជា​អំណោយ​ឯកឧត្ដម​ហ៊ុន ម៉ា​នី និង ថវិកា​២​មុ​ឺ​ន​រៀល​,​ព្រមទាំង​ចែក​ម៉ាស​,​ទឹក​អាកុល​ជា​ណោ​យ​ចៅសង្កាត់​ព្រែក​ថ្មី​លីវ វណ្ណ​ថេ​ង​។​
លោក​លីវ វណ្ណ​ថេ​ង​ចៅសង្កាត់​ព្រែក​ថ្មី​បាន​មានមតិ​លើកឡើង​យ៉ាង​ក្បោះក្បាយ​ថា​ថ្វី​ត្បិត​អំណោយ​ផ្ដល់ជូន​បងប្អូន​នៅពេលនេះ​ពិតជា​មាន​សា​រះ​សំខាន់​ណាស់​ដោយ​នេះ​គឺជា​ទឹកចិត្ត​អាណិតអាសូរ​របស់​ថ្នាក់ដឹកនាំ​និង​អាជ្ញាធរ​សង្កាត់​ព្រែក​ថ្មី​ហើយ​អំណោយ​ទាំងអស់នេះ​និង​បាន​ជួយ​ចែករំលែក​រាល់​ការលំបាក់​បាន​មួយគ្រា​ផងដែ​។​
ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ចៅសង្កាត់​ព្រែក​ថ្មី​លីវ វណ្ណ​ថេ​ង​ក៏​បានធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាជន​ទាំងអស់​អោយ​គាត់​ចេះ​មើលថែទាំ​សុខភាពរ​និង​អនុវត្ត​វិធានការ បង្ការ​ទប់ស្កាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពោលគឺ​យើង​រួមគ្នា​ប្រយុទ្ធប្រឆាំង​មេរោគ​កូ​វីដ​១៩​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

អត្ថបទដែលជាប់ទាក់ទង