ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបល្បែងសុីសងខុសច្បាប់(បៀរ) ឃាត់ជនសង្ស័យ០៤នាក់

91

កណ្ដាល៖នគរបាលស្រុកស្អាងបង្ក្រាបល្បែងសុីសងខុសច្បាប់(បៀរ) ឃាត់ជនសង្ស័យ០៤នាក់។កើតហេតុថ្ងៃទី២៤ខែមេសាឆ្នាំ២០២០វេលាម៉ោង១៣. ៣០នាទីនៅចំណុចផ្ទះឈ្មោះទ្រីកុសលភេទប្រុសភូមិព្រែកតាឡៃឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល។

ជនសង្ស័យ០៤នាក់៖

.ឈ្មោះទ្រីកុសលភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលម៉ូតូ(ម្ចាស់ផ្ទះ) មានទីលំនៅភូមិព្រែកតាឡៃឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល(ឃាត់ខ្លួន)

.ឈ្មោះឃុតវណ្ណដេត  ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរជាងជួសជុលរថយន្តមានទីលំនៅភូមិព្រែកតាឡៃឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល(ឃាត់ខ្លួន)

.ឈ្មោះស្រ៊ុនរដ្ឋាភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរកសិករ  មានទីលំនៅភូមិសំប៉ានលេីឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល(ឃាត់ខ្លួន)

.ឈ្មោះហ៊ាងវត្ថាភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរជាងកញ្ចក់មានទីលំនៅភូមិដេីមព្រីងឃុំកោះខែលស្រុកស្អាងខេត្តកណ្តាល(ឃាត់ខ្លួន)

វត្ថុតាងចាប់យក

.បៀរ០១ហ៊ូ(៥២សន្លឹក)

.ប្រាក់រៀល១៣៣.០០០៛

.ក្រណាត់កំរាលសម្រាប់លេង០១

នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា៖នៅចំណុចផ្ទះឈ្មោះទ្រីកុសលមានមនុស្សប្រុសៗកំពុងលេងល្បែងសុីសង(បៀរ)ក្នុងផ្ទះ។កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានចុះដល់កន្លែងកេីតហេតុឃាត់ខ្លួនជនសង្ស័យបាន០៤នាក់ខាងលេីបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី។

តាមការសួរបំភ្លឺទាំង៤នាក់បានសារភាពថាពួកគាត់ពិតជាបានលេងបៀរភ្នាល់ដាក់លុយពិតប្រាកដមែន។

ករណីនេះសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង