ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានក្រុមការងារសង្កាត់ ច្បារអំពៅទី១ជួយដល់អ្នកទីទ័លក្រ២៥គ្រួសារ

108

 

ភ្នំពេញ៖ប្រជាជនទីទ័លក្រចំនួន២៥គ្រួសារដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ច្បារំពៅទី១ ខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញដោយបានទទួលការអាណិតអាសូរពីថ្នាក់ដឹកនាំក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី១ ដោយបាននាំអំណោយទៅជួយឧបត្ថម្ភដល់ពួកគាត់នៅសាលាសង្កាត់ច្បារអំពៅទី១កាលពីរសៀលថ្ងៃទី២៤ខែមេសាឆ្នាំ២០២០នេះ។

លោកគិត សុផលមេបញ្ជាការប៉េអឹមខណ្ឌច្បារអំពៅនឹង ជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងយ៉ាងក្បោះក្បាយថាថ្វីត្បិតអំណោយផ្ដល់ជូនបងប្អូននៅពេលនេះមានបរិមាណមិនច្រើនក្ដីតែនេះគឺជាទឹកចិត្តអាណិតអាសូររបស់សមត្ថកិច្ចអាជ្ញាធរហើយអំណោយទាំងអស់នេះនិងបានជួយចែករំលែករាល់ការលំបាក់បានមួយគ្រាផងដែ។

ឆ្លៀតក្នុងឱកាសនោះដែរលោកគិត សុផល មេបញ្ជាការប៉េអឹមខណ្ឌច្បារអំពៅនិង ជាអនុប្រធានក្រុមការងារចុះជួយសង្កាតច្បារអំពៅទី១បានធ្វើការណែនាំដល់បងប្អូនប្រជាជនទាំងអស់អោយគាត់ចេះមើលថែទាំសុខភាពរនិងអនុវត្តវិធានការ បង្ការទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានអោយដឹងថាចំពោះអំណោយរបស់លោកគិត សុផល មេបញ្ជាការប៉េអឹមខណ្ឌច្បារអំពៅនិងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ច្បារអំពៅទី១ផ្ដល់ជូនប្រជាជនទីទ័លក្រនៅពេលនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ០៧គីឡូ,មី ទឹកត្រី ក្រមា សាប៊ូ ទឹកសុីអុីវ ព្រមទាំងថវិកាមួយមុឺនរៀលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង