ឡុង ខេត្តផ្ដួលបាង កានុនទឹកទី២ ដណ្ដើមកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖អ្នកប្រដាល់ឡុង ខេត្តក្លិបខ្លារខិនមានរិទ្ធប្រើពេលតែ២ទឹកប៉ុណ្ណោះដើម្បីផ្ដួលអ្នកប្រដាល់ជើងខ្លាំងបាង កានុនក្លិបអាណាចក្រគុនខ្មែរឲ្យបាត់បង់ឧិកាសដ់ម្បីឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នានៅយប់ថ្ងៃទី៧វិច្ឆិកាក្នុងព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by Cell Card នៃវគ្គជម្រុះជុំទី២។
តាមពិតពួកគេសុទ្ធតែជាអ្នកខ្លាំងដូចគ្នាដែលបានឆ្លងផុតវគ្គជម្រុះជុំទី១ដូចគ្នា ។កាលពីប្រកួតជម្រុះជុំទី១បាង កានុនឈ្នះអ្នកប្រដាល់សូដា សុវណ្ណម៉ាយក្លិបគោព្រៃគុនខ្មែរដោយពិន្ទុដាច់ក្នុងខណៈដែលឡុង ខេត្តឈ្នះលីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធដោយពិន្ទុនោះ ។
សម្រាប់វគ្គជម្រុះជុំទី២នេះគ្រាន់តែស្នូរជួងទឹកទី១បន្លឺឡើងជើងខ្លាំងទាំង២ចាប់ផ្ដើមវាយប្រហារលើគ្នាទៅវិញទៅមកតែម្ដង ។
គេសង្កេតឃើញថាឡុង ខេត្តចាប់ផ្ដើមមានប្រៀបតាំងពីដើមទឹកទី១តែម្ដង ។គេបានទាត់ បានយ៉ាងល្អធ្វើឲ្យបាង កានុនវង្វេងហើយត្រូវអាជ្ញាកណ្ដាលរាប់៨នីទឹកទី១ ។
ទោះបីយ៉ាងណាក៏កានុនអាចបន្តការប្រកួតបានទៀតបន្ទាប់ពីអាជ្ញាកណ្ដាលរាប់៨ចប់នោះ ។មកដល់ទឹកទី២កានុនចាប់ផ្ដើមវាយកែងក្នុងបំណងស្ដារពិន្ទុឡើងវិញតែឡុង ខេត្តដែលកែងរបស់គេមិនអន់ដែរនោះបានច្រាស់សងវិញបណ្ដាលឲ្យបាង កានុនដួលសន្លប់ក្រោក
លែងរួចតែម្ដង ។
បាងកានុនបាត់បង់ឱកាសលើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយសារតែការបរាជ័យនៅវគ្គជម្រុះជុំទី២នេះក្នុងរីឯ
ឡុង ខេត្តគេត្រៀមខ្លួនឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។
ចំពោះការប្រកួតគ្នាក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ជើងចាស់២រូបដែលប្រកួតគ្នាក្នុងតំណែងគូឯកនោះលទ្ធផលបានត្រឹមស្មើគ្នាដោយពិន្ទុ ។
នេះគឺជាជំនួបរវាងអ្នកប្រដាល់ធី តុងហ៊ីក្លិបពន្លឺវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យជាមួយអ្នកប្រដាល់ទេស សំខាន់ក្លិបកងពលតូចលេខ៧០ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម។ខ្លាខាស់ទាំង២រូបនេះ ប្រកួតគ្នាដោយមិនសូវបញ្ចេញកម្លាំងអស់ឡើយជាមួយគ្នានេះ
ពួកគេប្រកួតគ្នាដោយប្រើបច្ចេកទេសច្រើនជាងប្រើកម្លាំង។ពួកគេប្រកួតគ្នារហូតបញ្ចប់ទឹកជាមួយនឹងការប្រើស្នៀតប្លែកៗហើយលទ្ធផលចុងក្រោយបានត្រឹមស្មើពិន្ទុគ្នាប៉ុណ្ណោះ ។
អេ ណារ័ត្នរបស់សមាគមប្រដាល់ក្រសួងកសិកម្មប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យបន្ទាប់ពីប្រកួតគ្នា៥ទឹកពេញមកនោះ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។សម្រាប់គូនេះបានធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែពួកគេចាប់ផ្ដើមប្រកួតគ្នាតាំងពីដើមទឹកទី១ទៅតែម្ដង ។ស្ថិតិនៃការវ៉ៃចេញរបស់ពួកគេគ្មាននរណាលើសនរណាឡើយក៏ពិតមែនតែការវ៉ៃ
ចេញរបស់វ៉ានឌីចំគោលដៅបានច្រើនជាង។ពួកគេប្រកួតគ្នាពេញទាំង៥ទឹកដោយលទ្ធផលបានទៅវ៉ាន់ឌីដោយពិន្ទុ ។
ធន វិស្ណុក្លិបកងយោធពលខេមរភូមិន្ទ ប្រកួតឈ្នះអ្នកប្រដាល់ផុនសុខវិបុល ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ៕