ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នំ​បញ្ចុក ព្រះ​ដាក ស្រុក​បន្ទាយស្រី​នៅតែ​ពេញនិយម​ ​ពី​អតិថិជន និង​ភ្ញៀវ​ជាតិ ដ៏​ដែល​បើទោះបី​មាន​អ្នក វាយប្រហា​ថា​ទឹក​សំឡរ លាយ​ក្រដាស​ជួត​មាត​ក្ដី​

148

សៀមរាប​៖ ដោយសារតែ​ភាព ល្បីល្បាញ​របស់​នំ​បញ្ចុក​ប្រចាំ​ភូមិសាស្ត្រ​ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី​
​ធ្វើឱ្យ​អ្នកទេសចរ​ឬ​អ្នកធ្វើដំណើរ​ឆ្លងកាត់​មូលដ្ឋាន​នេះ តែងតែ​ចូលមក​ពិសា​ជា​ហូរហែ​។​

អ្នកស្រី​សាវឿន អាយុ​ជាង​៥០​ឆ្នាំ ជា​អាជីវ​ករលក់​នំ​បញ្ចុក​តាម​ដងផ្លូវ​នៅក្នុង​ឃុំ​ព្រះ​ដាក​ស្រុក​បន្ទាយស្រី បានឱ្យដឹងថា អ្នកស្រី​ប្រកប​របរ​លក់​នំ​បញ្ចុក​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ដោយ​ថ្ងៃ​ធម្មតា​អាច​លក់​បានជា​មធ្យម​ប្រមាណ​១០​គីឡូក្រាម និង​នៅពេល​មាន​ពិធី​បុណ្យទាន ឬ​ថ្ងៃ​ឈប់សម្រាក​នានា​អាច​លក់ នំ​បញ្ចុក​អស់​ប្រមាណ​៥០ ទៅ​៦០​គីឡូ​ក្នុង​១​ថ្ងៃ​។​រីឯ​តម្លៃ​វិញ អ្នកស្រី​សាវឿន បានឱ្យដឹងថា​មានតម្លៃ​សមរម្យ និង​មិនមាន​ការដំឡើងថ្លៃ​អ្វី​ឡើយ ទោះ​នៅពេល​មាន​ពិធី​បុណ្យទាន​ក៏ដោយ​។ អ្នកស្រី​បន្តថា នំ​បញ្ចុក​ដែល​លក់​ជា​រៀងរាល់​ថ្ងៃនេះ ត្រូវ​ស្ល​ទឹក​នំ តាម​គ្រឿងផ្សំ​តាមបែប​ធម្មជាតិ​សុទ្ធសាធ និង​ការធ្វើ​មាន​អនាម័យ ដើម្បី​ធានា​ដល់​សុវត្ថិភាព​របស់​អ្នក​ទទួលទាន​។ យើង​លក់ដាច់​ណាស់ សម្ល​ខ្មែរ​ខ្ញុំ លក់​តែ​៣០០០​រៀល​ទេ​ក្នុង​មួយ​ចាន ចំណែក​សម្លការី​ក្នុង​មួយ​ចាន​៥០០០​រៀល​។​

លោក​តូច ឈន់ ប្រធាន​ក្រុមប្រឹក្សាឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា​៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០ គ្រួសារ​រស់នៅ​តាម​ដង​ផ្លូវ​នៅ​មូលដ្ឋាន​នេះ​ប្រកប​របរ​លក់​នំ​បញ្ចុក​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជា​ពល រដ្ឋ​ឱ្យមាន​ភាពងាយស្រួល ក្នុង​មុខរបរ​រកស៊ី អាជ្ញាធរ​ឃុំ ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ តែងតែ​ជួយ​ផ្សព្វ ផ្សាយ​អំពី​រស់ជាតិ​ឆ្ងាញ់​ពិសា​របស់​នំ​បញ្ចុក​នៅ​ភូមិ​ព្រះ​ដាក និង​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់​ភ្ជាប់​នៅ​ការរក្សា​អនាម័យ​ជាប្រចាំ ជាពិសេស​បញ្ហា​តម្លៃ​តែម្ដង ។​

លោក​បញ្ជាក់ថា លោក​អភិបាលស្រុក ខាង​មន្ទីរ​
​ពាណិជ្ជកម្ម​ខេត្ត បាន​ជួយ​ផ្សព្វផ្សាយ​អំពី​នំ​បញ្ចុក​ភូមិ​ព្រះ​ដាក​នេះដែរ នំ​បញ្ចុក​នោះ​មាន​អនាម័យ ហើយ​ការ លក់​ឱ្យមាន​កំណត់​ថ្លៃ​កុំ​ចង់​ឡើង​ចង់​ចុះ​ស្រេច​តែ​ខ្លួនឯង ។ លោក​តែង​ប្រជុំ​ជាមួយ​លោក​ប្រធានភូមិ​ព្រះ​ដាក​នេះ​ឱ្យ​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ជា​អ្នកលក់​នំ​បញ្ចុក​ត្រូវមាន​អនាម័យ​ស្អាតស្អំ ហើយ​លក់​ឱ្យមាន​តម្លៃ​ដូចៗ​គ្នា​ទៅ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង