ជនជាប់ចោទម្នាក់ រត់គេចពីពន្ធនាគារខេត្តមណ្ឌលគិរី ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានវិញហើយ
មណ្ឌលគិរី ៖ ជនជាប់ចោទឈ្មោះ គឹម រតនា ភេទប្រុស អាយុ ៣១ឆ្នាំ ជាប់ពីបទ ជួញដូរជួញដូរសារធាតុញៀនដោយខុសច្បាប ប្រព្រឹត្តនៅស្រុកអូររាំង បានរត់គេចខ្លួនចេញពីក្នុងពន្ធនគារ ខេត្តមណ្ឌលគិរីនៅ ថ្ងៃព្រហស្បត្តិ៍ ទី៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី ។
ក្រោយពីមានសំណូមពរពីប្រធានពន្ធនាគារខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចក្រុងសែនមនោរម្យ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានធ្វើចាប់ឃាត់ខ្លួនបានជនល្មើសវិញ នៅវេលាម៉ោង១០និង០០នាទីថ្ងៃខែឆ្នាំដដែល ។
ករណីនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា និងលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានប្រគល់ខ្លួនជនជាប់ចោទទៅឲ្យការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕