ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ជនសង្ស័យ​ម្នាក់ ចេញ​សែក​ស្អុយថ្លៃ​ទិញ​រថយន្ត​

75

 

​ខេត្តកណ្តាល​៖ កុំ​ចេះតែ​ហ៊ាន និង​ដោះសារ​ម្តង​ហើយ ម្តងទៀត ដើម្បី​ជា​លេះ​ករណី រំលោភ​លើ​ទំនុកចិត្ត​និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន (​ចេញ​សែក​ស្អុយ ៤​ម៉ឺន​ដុល្លារ​ថ្លៃ​ទិញ​រថយន្ត​) ដែល​កើតហេតុ​នៅ​ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ ចំណុច​ភូមិ ចេតិយ​ទ្រេត ឃុំ វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ឈ្មោះ សេង ចាន់​រ៉ាវុត ភេទ ប្រុស ឆ្នាំ​កំណើត ១៩៩៥ ជនជាតិ ខ្មែរ មុខរបរ លក់​ដីឡូត៍​ទីលំនៅ​ភូមិ ជីកដី ឃុំ អណ្តូង​ត្របែក ស្រុក រមាសហែក ខេត្ត ស្វាយរៀង ។​

​ជនសង្ស័យ ឈ្មោះ ទេព ណា​វុន ភេទ ប្រុស ឆ្នាំ​កំណើត ១៩៨២ ជនជាតិ ខ្មែរ មុខរបរ ប្រ​ធាប​ក្រុមហ៊ុន ទេព ណា​វុន (​លក់​ស្ករស​) មាន​ទីលំនៅ​ភូមិ ស្តុក ឃុំ ភ្នំ​បាត ស្រុក ពញាឮ ខេត្ត កណ្តាល ។​

​នគរបាល​ស្រុក​ពញាឮ​បានបញ្ជាក់​ពី សភាព​នៃ​រឿង​ហេតុនេះ​ថា នៅ​ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ ជនរងគ្រោះ​ឈ្មោះ​សេង ចាន់​រ៉ាវុត​បាន​យក​រថយន្ត​របស់ខ្លួន​ម៉ាក MG RX8 ពណ៌ ស ផលិត​ឆ្នាំ ២០១៩ លេខ​តួ LSJW84W9XLGO015499 ពាក់​ផ្លាកលេខ​ ​ភ្នំពេញ 2BG-6948 យកមក​លក់​ឲ្យ​ជនសង្ស័យ​ឈ្មោះ ទេព ណា​វុន ក្នុង​តំលៃ ៥០០០០ ដុល្លារ (​ប្រាំ​ម៉ឺន​ដុល្លារ​) ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ ទេព ណា​វុន បានប្រគល់​ប្រាក់ មក​ឲ្យ​ជនរងគ្រោះ​ឈ្មោះ​សេង ចាន់​រ៉ាវុត បាន​ចំនួន ១០០០០ ដុល្លារ (​មួយ​ម៉ឺន​ដុល្លារ​) តែប៉ុណ្ណោះ ដោយ​សន្យា​ប្រគល់​ប្រាក់​គ្រប់​ចំនួន ៤០០០០ ដុល្លារ (​បួន​ម៉ឺន​ដុល្លារ​) នៅ​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០​។ ដល់​នៅ​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ ជា​ថ្ងៃ​កំណត់​ជនសង្ស័យ​ឈ្មោះ ទេព ណា​វុន​ត្រូវប្រគល់​ប្រាក់​ឲ្យ​ម្ចាស់​រថយន្ត​គ្រប់​ចំនួន​ខាងលើ ក្នុងពេលនោះ​ជនសង្ស័យ​ឈ្មោះ​ទេព ណា​វុន​មិនមាន​ប្រាក់​សង​ឡើយ ហើយ​បាន​គេចវេស មិន​ព្រម​ចូលខ្លួន​មកជួប​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​។ លុះដល់​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២០ ជនសង្ស័យ​ឈ្មោះ ទេព ណា​វុន បានចេញ​មូលប្បទានប័ត្រ​លេខ ៣២៥៧៤ ដែល​កំណត់​សាច់ប្រាក់​ចំនួន ៤០០០០ ដុល្លារ (​បួន​ម៉ឺន​ដុល្លារ​) នៅ​ធា​នាគារ​វឌ្ឍនៈ​ចំកាត់​(ABA) ឲ្យ​ទៅ​ឈ្មោះ ហ៊ែ​ល រ៉េត ជា​មិត្តភក្តិ របស់​ជនរងគ្រោះ ដើម្បី​បើកប្រាក់​ពី​ធានា​គារ ឲ្យ​ទៅ​ជនរងគ្រោះ​ឈ្មោះ សេង ចាន់​រ៉ាវុត​(​ម្ចាស់​រថយន្ត​) ប៉ុន្តែ​មូលប្បទានប័ត្រ ដែល​ជនសង្ស័យ​ឈ្មោះ ទេព ណា​វុន ចេញ​ឲ្យ​នោះ​គឺ​គ្មាន​សាច់ប្រាក់​(​សែក​ស្អុយ​) ចាប់ពី​ថ្ងៃ​នោះមក​ជនរ​ង​គ្រោះ​បាន​តេ​ទូរស័ព្ទ​ទៅ​ជនសង្ស័យ​ជាច្រើនលើក ប៉ុន្តែ​មិន​លើក​ទូរស័ព្ទ ព្រមទាំង​គេចវេស​រហូត​។​

​នៅ​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២១ ជនរងគ្រោះ សេង ចាន់​រ៉ាវុត បានមក​ដាក់ពាក្យ​បណ្តឹង​ប្តឹង​ទៅលើ ជនសង្ស័យ​ឈ្មោះ ទេព ណា​វុន អំពី រឿងហេតុ​ខាងលើ​តែម្តង ។ បន្ទាប់មក​កម្លាំង​ជំនាញ បានការ​កោះហៅ​ជនសង្ស័យ​ខាងលើ មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​ឃាត់ខ្លួន​សាកសួរ .
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា​៖ នៅ​ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២០ ខ្លួន​បាន​ទិញ​រថយន្ត ម៉ាក MG RX8 ព​ណ៍ស សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ ភ្នំពេញ 2BG-6948 ពី​ឈ្មោះ សេង ចាន​រ៉ាវុត ក្នុងតម្លៃ ៥​ម៉ឺន ដុល្លា ប៉ុន្តែ​ខ្លួន បាន​ឲ្យ​ប្រាក់​ទៅ​ម្ចាស់​រថយន្ត បាន​ចំនួន ១​ម៉ឺន​ដុល្លា​ប៉ុណ្ណោះ​នៅ​ខ្វះ​ចំនួន​៤០០០០$(​បួន​ម៉ឺន​ដុល្លា​អា​រិច​) ដោយ​សន្យា​សង ចំនួន ៤​ម៉ឺន​ដុល្លា នៅ​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ លុះដល់​ថ្ងៃ​សន្យា​សង​ប្រាក់​ខ្លួន​មិនមាន​ប្រាក់​សង​តាម​ការកំណត់​ឡើយ ។​

​រហូតដល់​ថ្ងៃទី​ពុំ​ចាំ ខែ តុលា ឆ្នាំ ២០២០ ខ្លួន​បាន​យក​រថយន្ត ម៉ាក MG RX8 ទៅ​ប​ញ្ជាំ​គេ មិន​ស្គាល់ឈ្មោះ នៅ​ហាង​ការ​ហ្វេ​មួយកន្លែង មិន​ចាំ​ផ្លាក​យីហោ (​ក្រុងភ្នំពេញ​) ក្នុងតម្លៃ ២​ម៉ឺន​ដុល្លា​អា​មេ​រិច ។​

​បន្ទាប់មក នៅ​ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២០ ខ្លួន​បាន​សុំ​ឲ្យ ឈ្មោះ ហ៊ែ​ល រ៉េត ភេទ​ប្រុស ទៅ​ជួយ​និយាយ​ជាមួយ​ម្ចាស់​រថយន្ត​ឈ្មោះ​សេង ចាន់​រ៉ាវុត ហើយក៏​បានចេញ​មូលប្បទានប័ត្រ ១ សន្លឹក ចំនួន ៤០០០០​ដុល្លារ ឲ្យ​ទៅ​ឈ្មោះ ហ៊ែ​ល រ៉េត (​ទុក​បើក​សង​ថ្លៃ​ទិញ​រថយន្ត​) រួចហើយ​និយាយ​ពឹងពាក់​ឈ្មោះ​ហ៊ែ​ល រ៉េត​ឲ្យ​ជួយ​និយាយ ជាមួយ​ម្ចាស់​រថយន្ត ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត មាន​ទំនុកចិត្ត ។ ក្រោយពី​ទទួល បាន​មូល​ប្ប​ទា​នប​ត្រ័ ហើយ​ឈ្មោះ ហ៊ែ​ល រ៉េត បាន​យក មូលប្បទានប័ត្រ​(​សែក​)​នោះ ទៅ​ដក​ប្រាក់​ពី​ធានា​គារ (ABA)​ទើប​ដឹងថា​សែក​ដែល​ខ្លួន​ទទួលបាន​ពី ឈ្មោះ ទេព ណា​វុន គឺជា មូលប្បទានប័ត្រ គ្មាន​ប្រាក់ ( សែក​ស្អុយ ) ។​

​ចំពោះ​ករណី​ខាងលើនេះ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះ​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង