មន្ដ្រីយោធា១រូប លោកយឹម សុខុម យកលុយពី ម្ចាស់ដីជាង៣ម៉ឺនដុល្លារ សន្យារត់ការប្លង់រឹងបែរជាមិនប្រគល់ប្លង់ជូនម្ចាស់ដើម នឹងព្យាយាមគេចវេសមិនទទួលខុសត្រូវគ្រប់បែបយ៉ាង
ភ្នំពេញ៖ តាមការបំភ្លឺពីរបស់ លោកយឹម សុខុម នៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០ កន្លងមកថ្មីនេះ លោកបាន បញ្ជាក់ថា ថវិកា ទាំងប៉ុន្មានចំណាយអស់ហើយគ្មានសល់នោះទេ ហើយប្លង់ឲ្យអស់ហើយ ចង់ផ្សាយចង់ប្ដឹង ធើអីក៏ធើទៅ។ ករណីនេះម្ចាស់ដីស្របច្បាប់ លោក ស៊ុន ហួរ បានឲ្យដឹងដែរថា លោកពុំទាន់បានឯកសារប្លង់រឹងមួយណានោះទេ ឃើញតែឯកសារចំនួន៣ប៉ុណ្ណោះ ដែលលោកបានផ្ដល់ឲ្យ គឺលិខិតពាក្យស្នើសុំកាន់កាប់ដីធ្លី លិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លី និងលិខិតកិច្ចសន្យាប៉ុណ្ណោះ។
លោកបានបន្ថែមថា លោកចង់បានតែប្លង់រឹងមកតែប៉ុណ្ណោះរួចរាល់ហើយ បើមិនដូច្នេះទេ លោកនឹងឲ្យមេធាវីរបស់លោកដាក់ពាក្យបណ្ដឹង ឆាប់នេះ ដោយ មិនលើកលែងឲ្យបុគ្គលដែលបំពានច្បាប់នោះទេ ។
លោកយឹម សុខុម ត្រូវបានគេស្គាល់ថាជា មន្ដ្រី យោធាជើងគោក បានយកប្រាក់ពីម្ចាស់ដីចំនួនជាង៣ម៉ឺនដុល្លារ តាំងពីឆ្នាំ២០១៤ ដើម្បីរត់ការប្លឹងរឹងជូនម្ចាស់ដីចំនួន៩៥០ហិកតា ប៉ុន្ដែបែជាយកលុយហើយ មិនបានរត់ការប្លង់រឹងជូនម្ចាស់ដើមវិញនោះទេ ដោយព្យាយាមរកលេសគ្រប់កល់ល្បិចគេចវេស មិនទទួលខុសត្រូវតែម្ដង។
យោងតាមឯកសារច្បាប់លិខិតប្រគល់និងទទួល ប្រាក់ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ ដែលមាន ស្នាមផ្ដិតមេដៃរលោក ស៊ុន ហួរ ជាម្ចាស់ដី និងលោក យឹម សុខុម ជាអ្នកទទួលប្រាក់រត់ការឯកសារដីធ្លី បាន បញ្ជាក់ជារួមនៅប្រាក់សរុបទាំងអស់ ចំនួនជាង៣ម៉ឺន ដុល្លារ ក្នុងការប្រគល់នឹងទទួលប្រាក់ជាច្រើនលើក។
ជាភស្ដុតាងស្រាប់៖ លិខិតប្រគល់ប្រាក់ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ដែលលោកយឹម សុខុម បានទទួល ប្រាក់ពីលោកស៊ុន ហួរ ជាម្ចាស់ដីចំនួន២២០០ដុល្លារ និងលិខិតប្រគល់ និងទទួលប្រាក់ ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ លោក យឹម សុខុម បានទទួលប្រាក់ចំនួន ២៥០០ ដុល្លារ ដើម្បីធានាលើការរត់ប្លង់រឹង ជូនលោក ស៊ុន ហួរ ជាម្ចាស់កម្មសិទ្ធដីធ្លី។ ដោយក្រោយមកថា យកលេស រត់ការជិតបានខ្វះនេះខ្វះនោះក៏បន្ដសុំ១ ម៉ឺន ១០០ដុល្លារទៀត ។
លើកចុងក្រោយមកលោកយឹម សុខុម បានបន្ដ យកថវិកាចំនួន១៦៨០០ដុល្លារ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៥ ពីម្ចាស់ដី ដើម្បីរត់ការយកប្លង់រឹង ដែលសរុបថវិកា ទាំងអស់មានចំនួន៣១៦០០ដុល្លារ រហូតមកទល់បច្ចុប្បន្នមិនបានធ្វើតាមកិច្ចសន្យារបស់ខ្លួននោះទេ ដោយមានចេតនាគេចវេសមិនទទួលខុស ត្រូវចំពោះកាតព្វកិច្ចនោះទេ ៕.
សំរិត
