ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះអគ្គិភ័យបានឆេះអស់ផ្ទះ១៦៥ខ្នង ស្លាប់មនុស្ស៦នាក់ និងរបួស១៤នាក់នៅក្នុង​ឆ្នាំ​២០២០កន្លង​មកនេះ

67

ភ្នំពេញ៖ ក្នុង​ឆ្នាំ​២០២០កន្លង​មកនេះ គ្រោះអគ្គិភ័យបានកើតមានឡើងចំនួន១១៧លើក បានបណ្តាលអោយឆេះផ្ទះអស់ចំនួន១៦៥ខ្នង ធ្វើអោយមានមនុស្សស្លាប់ចំនួន៦នាក់ របួស១៤នាក់ ហើយក្នុងចំនួននេះ មូលហេតុដែលជាដើមចមបណ្តាលមានអគ្គីភ័យនេះ គឺកើតចេញពីការធ្វេសប្រហែសរបស់ប្រជាពលរដ្ឋចំនួន២២លើក ។

​ យោងតាមរបាយការណ៏បានឱ្យដឹងថា នៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២០នេះកន្លងមកនេះ មានគ្រោះថ្នាក់អគ្គិភ័យបានកើតឡើង ចំនួន១១៧លើក/៩២លើក កើនឡើង ២៥លើកបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅបណ្តាលឱ្យ (ស្លាប់ ៦នាក់/១នាក់, របួស ១៤នាក់) បង្កឱ្យឆេះផ្ទះអស់ ១៦៥ខ្នង, បន្ទប់ ១៨បន្ទប់, ឃ្លាំង ៣ខ្នង, រោងចក្រ ៣ខ្នង, រោង ៦ខ្នង, តូប ៦៧តូប, រថយន្ត ១គ្រឿង, ម៉ូតូ ១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។
របាយការណ៏ដដែលបន្តថា មូលហេតុ ឆ្លងចរន្ដ អគ្គិសនី ៨១លើក, ធ្វេសប្រហែសភ្លើង ២២លើក, ផ្សាដំបូលធ្លាក់ផ្កាភ្លើង ៣លើក, ផ្ទុះធុង ហ្គាស ៧លើក, ប្រតិកម្មសារធាតុ ៣លើក និងគ្រោះថ្នាក់ចរាចរន៍បង្កជាអគ្គិភ័យ ១លើក៕

 

អត្ថបទដែលជាប់ទាក់ទង