ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនធាន​ថ្មី របស់​សហព័ន្ធ​កីឡាបាល់បោះ​

84

 

​ភ្នំពេញ​៖​ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា  បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​លេខា​តុ​ប្រកួត និង​មន្ត្រី​ស្ថិតិ​កីឡាបាល់បោះ​២០២​នា​ថ្ងៃទី​៧​កុម្ភៈ​។​

​លោក ដួង ឌី​ម អគ្គលេខាធិការរង​នៃ​សហព័ន្ធ និង​អ្នក​ស​ម្រ​ល​សម្រួល​វគ្គ​បាន​ប្រាប់​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​លេខា​តុ​ប្រកួត និង​មន្ត្រី​ស្ថិតិ​កីឡាបាល់បោះ​២០២០​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៧ ឆ្នាំ​២០២១​ដោយ​ប្រើប្រាស់​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​។

​ឆ្លងកាត់​ការសិក្សា​យើង​ទទួលបាន​លទ្ធផល​ដូចជា​និទ្ទេស​ល្អ​មាន​ចំនួន​១៨​ភាគរយ​និទ្ទេស​ល្អ​មធ្យម​មាន​ចំនួន​៧០​ភាគរយ​និង​និទ្ទេស​មធ្យម​មាន​ចំនួន​១២​ភាគរយ​ក្នុងចំណោម​សិក្ខាកាម​ចូលរួម​ចំនួន​២៦​នាក់​។​

​ឯកឧត្តម​អ៊ុក សិទ្ធិ​ជាតិ បាន​មានប្រសាសន៍ថា សហព័ន្ធ​ត្រូវយក​សិក្ខាកាម​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​យក​ធ្វើជា​មន្ត្រី​​គណៈកម្មការ​នានា​ដូចជា​ការប្រកួត​សិស្ស​និស្សិត វិទ្យាល័យ និង​ការប្រកួត​ថ្នាក់ជាតិ​ដើម្បី​ត្រៀម​ចូលរួម​ជា​ធ្វើ​មន្ត្រី​នៃ​តិ្ត​ការណ៍​ការប្រកួត​កីឡា SEA GAMES ២០៣២​លើក​ទី​៣២​នៅ​ប្រទេស​កម្ពុជា​។

ចំពោះ​អ្នក​មិនបាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​មិន​អនុញ្ញាត​ឲ្យ​ធ្វើជា​មន្ត្រី​គណៈកម្មការ​ប្រកួត​ឡើយ​នៅពេល​សិក្សា​យើង​បាន​អនុវត្ត​លើ​ទីលាន​ហើយ ដើម្បី​អនុវត្ត​នូវ​បណ្ដា​ទ្រឹស្ដី​ដែល​បាន​សិក្សា ។​ក្រៅពីនេះ​សិក្ខាកាម​បាន​សាកល្បង​ដឹកនាំ​ការប្រកួត​ទៀតផង ។​

​ឯកឧត្តម​អនុប្រធាន​បន្តថា​សម្រាប់​មន្ត្រី​គណៈកម្មការ​កម្រិត​ខ្ពស់​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ដឹកនាំ​ការប្រកួត​កម្រិត​ខ្ពស់​ទៀត​ដូចជា​ការប្រកួត​កីឡា​ជាតិ និង​ការប្រកួត​លី​គ​(Leaque)​បាល់បោះ​ធ្វើបែបនេះ​គឺ​ដើម្បី​បង្កើន​នូវ​សមត្ថភាព​ឲ្យ ឲ្យ​កាន់តែ​ប្រសើរ ។​

​ពេលនេះ​ដើម្បី​ឲ្យ​កីឡាបាល់បោះ​មានការ​រីកចម្រើន​ខ្លាំង​ត្រូវតែមាន​ការសហការ​ជាមួយ​សាលារៀន​វិទ្យាល័យ​សកលវិទ្យា​ល័យ​​ដែលជា​កន្លែង​ងាយ​នឹង​បង្កើត​ឲ្យ​មាន​សកម្មភាព​អភិវឌ្ឍ​វិស័យ​បាល់បោះ​ឲ្យ​រីកចម្រើន​ដើម្បី​ឆ្ពោះទៅ​ដណ្ដើមបាន​ជោគជ័យ​សម្រាប់​ការប្រកួត​SEA GAMES ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​៕

អត្ថបទដែលជាប់ទាក់ទង