ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជួសជុលកែលំអរស្តូបព្រះ បរមរូបព្រះបរមរតនះកោដ គ្រោងបញ្ចប់នៅចុងខែមិនានេះ រដ្ឋបាលរាជធានី នឹងបង្កើតគណៈកម្មការថែទាំជាប្រចាំ

86

ភ្នំពេញ៖ ការជួសជុលកែលំអរស្តូបព្រះបរមរូបព្រះបរមរតនះកោដ ដែលស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យដែលបាននិងកំពុងតែដំណើរការជួស  ជុលកែលំអរ រហូតមកដល់ពេលនេះបានសម្រេចការងារប្រមាណ៩៥%ហើយគ្រោងនឹងរួចរាល់នៅចុងខែមិនានេះ។

   ដើម្បីជម្រុញការងារនេះអោយដំណើរការទៅដោយជោគជ័យល្អ នារសៀលថ្ងៃទី១៨មិនានេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីជំនាញនិងអាជ្ញាធរដែនដីពាក់ពន្ធ័ បានអញ្ជើញទៅពិនិត្យមើលដំណើរការជួសជុលកែលំអរ ស្តូបព្រះបរមរូបព្រះបរមរតនះកោដនេះ

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ស្តូបព្រះបរមរូបព្រះបរមរតនះកោដ មានទីតាំងស្ថិតនៅលើសួនច្បារខាងកើតវិមានឯករាជ្យ បាននិងកំពុងដំណើរការជួស  ជុលកែលំអរ បានប្រមាណ៩៥%ហើយ ដោយគ្រោងនឹង រួចរាល់នៅចុងខែមិនានេះ។

  លោកឃួង ស្រេង បានណែនាំឲ្យបង្កើតគណៈកម្មការមួយដើម្បីជូសជុលនិង ថែទាំស្តូបព្រះបរមរូបនេះឲ្យបានជាប្រចាំ រួមទាំងការថែទាំសួនច្បារនៅជុំវិញបរិ វេណនោះផងដែរ។

  លោកអភិបាលបានថ្លែងថា នេះជាទីដ្ឋានដែលរដ្ឋបាលរាជធានីភ្នំពេញបានជួសជុលនិងថែទាំជាប់ជាប្រចាំ ជាទីកន្លែងដែលយើងតែងប្រារព្វ   ពិធីថ្វាយកុសលឧិទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន័ព្រៈករុណាព្រះបាទសម្តេចព្រះ   នរោត្តមសីហនុ ព្រះបរមរតនះកោដជារៀងរាល់ឆ្នាំ។

   លោកអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមានការជួសជុលកែលំអរជាដំណាក់កាលគឺមាន៖ជួសជុលដំបូលពិដាន,លាបក្បាច់ពណ៏ទឹកមាសផ្នែកខាងលើបរមរូប,ជួសជុលជើង  ទម្ររថ្មម៉ាប និងថ្មភ្នំ រួមទាំងការថែទាំសួនច្បារ,រៀបចំប្រពន្ធ័បាញ់ទឹកជាថ្មីឡើងវិញរួមទាំងការកាប់ដើមក្ងោកចាស់ៗដែលពុកផុយរួចដាំជាថ្មីឡើងវិញផងដែរ។

   សូមបញ្ជាក់ថា ទីតាំងស្តូបព្រះបរមរូបព្របរមរតនះកោដ រួមទាំងសួនច្បារជុំវិញផង បានក្លាយជាទីរមណីយ៏ដ្ឋានដ៏ស្រស់បំព្រងប្រកបដោយខ្យល់អាកាសបរិសុទ្ធនឹងពេញនិយមសំរាប់ភ្ញៀវទេសចរណ៏ទៅលំហែរកំសាន្ត និងជាទីពេញនិយមសំរាប់ប្រជាពលរដ្ឋទូទៅហាត់ប្រាណដើម្បីសុខភាពផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង