ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអូឡាំពិកអន្តរជាតិ អូឡាំពិកតូក្យូ នឹងមានសុវត្ថិភាព

110

 

ភ្នំពេញ៖ ប្រមុខគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលគេហៅថា International Olympic Committee(IOC)លោកThomasBachបានបង្ហាញនូវជំនឿចិត្តថា ការប្រកួតកីឡាអូឡាំ
ពិកនៅទីក្រុងតូក្យូនឹងប្រព្រឹត្តិទៅ ដោយសុវត្ថិភាព ។
បើតាមលោក Bach និយាយនោះថា ចំនួន ៨០% នៃអ្នកដែលត្រូវស្នាក់នៅភូមិកីឡា គឺនឹងបានទទួលការចាក់វ៉ាក់សាំង មុនការប្រកួតចាប់ផ្តើមជា ផ្លូវការនាថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ជាមួយគ្នានេះលោកក៏បានបដិសេធ ចំពោះសំណើរសុំឱ្យមានការ លុបចោព្រឹត្តិការណ៍ដែល បានពន្យារពេលអស់១ឆ្នាំទៅ ហើយនោះ។មតិនេះគឺជាការលើកទឹកចិត្តបន្ថែមទៀត ដល់រាជរដ្ឋាភិបាលជប៉ុន ដែលកំពុងតែប្រយុទ្ធយ៉ាង ស្វិតស្វាញតទល់នឹងការបរិហារ ពីសំណាក់ប្រជាជន ចំពោះដំណើរការយឺតយ៉ាវ ក្នុងការផ្តល់វ៉ាក់សាំង។
សូមបញ្ជាក់ថាចំពោះមុខការ វាយប្រហារដោយរលកទី៤ នៃវីរុសកូវីដ១៩ទីក្រុងធំៗ ដូចជាតូក្យូនិងអូសាកា កំពុងស្ថិតនៅក្នុងការប្រកាស អាសន្នចំណែកក្រុមគ្រូពេទ្យ មិនដល់៣០%ទេដែល បានចាក់វ៉ាក់សាំង ប៉ុន្តែលោកThomasBachបានបញ្ជាក់ថាIOCអាចនឹងផ្តល់ក្រុមការងារ វេជ្ជសាស្ត្របន្ថែមដល់ប្រទេសជប៉ុន ដើម្បីបំពេញសេវាកម្មសុខាភិបាល ក្នុងការប្រកួតអូឡាំពិកដែលជា ផ្នែកមួយដើម្បីធានា សុវត្ថិភាពសាធារណៈ របស់ប្រទេសម្ចាស់ផ្ទះ ផងដែរនោះ។
បើតាមសារព័ត៌មានជប៉ុន Nikkei នោះថាមកទល់ពេលនេះ មានប្រជាជនតែ ៣.៧% ប៉ុណ្ណោះក្នុងចំណោមប្រជាជន សរុបទាំងជាង១២៦លាននាក់ ដែលបាន ចាក់វ៉ាក់សាំងយ៉ាងតិច ១ដូស ដែលនេះជាអត្រាទាបបំផុត បើធៀបនឹងបណ្តាប្រទេស អ្នកមានដទៃទៀត។
ការយឺតយ៉ាវនេះ ក៏ព្រោះតែប្រទេសនេះ ទទួលចាក់តែវ៉ាក់សាំង របស់ក្រុមហ៊ុន Pfizer IncនិងBioNTechSEតែប៉ុណ្ណោះហើយគេរំពឹងថា រាជរដ្ឋាភិបាលក្រុងតូក្យូនឹង អនុម័តបន្ថែមលើ
វ៉ាក់សាំងរបស់ក្រុមហ៊ុនModerna Inc’sដើម្បីបង្កើនការចាក់ជូនប្រជាជនជាទ្រង់ទ្រាយធំ
តែម្តង។
រាជរដ្ឋាភិបាលជប៉ុន បានប្ដេជ្ញាចិត្តថាត្រឹមចុង ខែកក្កដាខាងមុខនឹងផ្តល់វ៉ាក់សាំង ឱ្យបានច្រើនបំផុតដល់ប្រជាជននវ័យចំណាស់ ពីដែលមាន អាយុចាប់ពី៦៥ឆ្នាំឡើងទៅ ទាំង ៣៦លាននាក់ ហើយរំពឹងថាដំណើរការចាក់វ៉ាក់សាំង នឹងអាចកើនដល់ ៥សែននាក់ក្នុង ១ថ្ងៃ ឬ ៣ដងលឿន ជាងស្ថានភាពបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង