ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយបេសកកម្មកម្ពុជា ក្នុងអូឡាំពិកហ្គេមតូក្យូ ប្រាប់ជាតិទាំងមូល ពីសកម្មភាពចូលរួមប្រកួត

93

ភ្នំពេញ៖នាយបេសកកម្មកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូប្រទេសជប៉ុន គឺឯកឧត្តមវ៉ាត់ចំរើនបានធ្វើសេចក្តី
សង្ខេបជូនជាតិនូវបេសកកម្មចូល រួមប្រកួតកីឡាអូឡាំពិក តូក្យូ ២០២០នៅប្រទេសជប៉ុន ជូនជាតិទាំងមូលឲ្យបានដឹង ។
ក្នុងសេចក្ដីសង្ខេបដែលមាន ចំនួន៤ចំណុចនោះឯកឧត្តមបញ្ជាក់ថា ៖
១៖-ប្រតិភូកីឡាអូឡាំពិកកម្ពុជា បានបំពេញកាតព្វកិច្ចជាសមាជិក ពេញសិទ្ធិនៃមហាគ្រួសារ អូឡាំពិកអន្តរជាតិបានដោយរលូន និងជោគជ័យដែលនេះ ជាសក្ខីកម្មថ្មីនៃគុណតម្លៃជាតិខ្មែរ លើឆាកអន្តរជាតិ។
២៖បានពុះពារក្តីបារម្ភ និងភ័យខ្លាចជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍Tokyo Olympic 2020បានផ្តល់នូវមេរៀន បទពិសោធន៍ថ្មីនៃការរស់
នៅតាមគន្លងនៃរបទថ្មីរបស់ ចលនាកីឡាពិភពលោក ក៏ដូចក្នុងប្រទេសនីមួយៗ ឲ្យចេះទប់ទល់ ការពារដោយទំនុកចិត្តថា កីឡាអាចខ្លាំងជាងជំងឺ កាចសាហាវនេះបាន បើយើងចេះរបៀបសាមគ្គីភាព ឯកភាព និងយោគយល់គ្នាពិតប្រាកដ។
៣៖កីឡាអូឡាំពិកជាបច្ចេកទេស ជំនាញកីឡាយើងនៅ ឆ្ងាយពីគេប៉ុន្តែវេទិកាកីឡាពិភពលោកនេះ មិនមែនមានតែការប្រកួតកីឡាទេ ប៉ុន្តែវាក៏ជាការចូលរួម ជាកិត្តិយសជាតិ ជាការផ្លាស់ប្តូរវប្បធម៌ ទស្សនៈជីវិត និងគតិបណ្ឌិតរស់និយម របស់មនុស្សជាតិនៅ លើផែនដី ក្នុងគោលដៅរួម គឺការកសាងពិភពលោកមួយ ល្អប្រសើរ “ build a better world through sports “។
៤-សន្តិភាព មិត្តភាព សាមគ្គីភាព និងសុខុដុមនីយកម្មពិភពលោក គឺជាមូលដ្ឋាននៃចលនាអូឡាំពិក។

ក្នុងនាមប្រធានប្រតិភូកីឡាអូឡាំពិក Tokyo Olympic 2020 សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅទីបំផុតដល់គ្រប់ការគាំទ្រ លើកទឹកចិត្ត និងស្រឡាញ់ ដោយស្នាមញញឹមដល់ កីឡាករ កីឡាការិនីយើង។ «ខ្មែរគាំទ្រខ្មែរ ខ្មែរគាំទ្រកីឡាខ្មែរ»៕

អត្ថបទដែលជាប់ទាក់ទង