ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង ជំរុញបន្តចុះធ្វើអនាម័យ បរិស្ថានតាមសាលារៀនក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង

172

ភ្នំពេញ៖លោកស្រីអភិបាលរងខណ្ឌបឹងកេងកងសុិន រតនា បានអោយដឹងថាក្នុងរយះពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះពោលគឺនៅថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២១នេះរហូតមកដល់ថ្ងៃទី០៦ខែ ឆ្នាំ ដដែលនេះលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ដែលអមដំណើរដោយលោក,លោកស្រីជាអភិបាលរងខណ្ឌ នាកយ នាយករង ការិយាល័យចំណុះសាលាខណ្ឌ.លោក លោកស្រីជាចៅសង្កាត់ .លោកប្រធានផ្សារបឹងកេងកកងព្រមទាំងមន្រ្តីសាលាខណ្ឌជាច្រើនរូបទៀតដោយបានចុះមកសហការណ៍គ្នាជាមួយលោកនាយកសាលាឬអនុវិទ្យាល័យ .វិទ្យាល័យ និង លោកគ្រូ អ្នកគ្រូដោយបានចុះមកធ្វើពលកម្មសម្អាតអនាម័យ បរិស្ថានដោយធ្វើការឈូសឆាយស្មៅ និង ប្រម៉ែប្រមូលកើបកាយសំរាមនៅតាមមាត់លូ អណ្ដូងលូនៅក្នងបរិវេណសាលានិងនៅជុំវិញរបងសាលារៀនអោយបានល្អប្រសើរមានផាសុខភាព ហើយជាមួយគ្នានោះក៏បានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណសាលានិងនៅតាមបន្ទប់នៃថ្នាក់រៀននិមួយៗនៅតាមបណ្ដាសាលារៀននិមួយៗក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញដូចជានៅវិទ្យា ជា សុីម បឹងកេងកង ,វិទ្យាល័យទួលស្វាយព្រៃ និង តាមសាលានានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងដើម្បីបើកដំណើរអោយក្មួយៗជាសិស្សានុសិស្សចូលសិក្សារៀនសូត្រឡើងវិញនៅពេលឆាប់ៗនេះ។
ជាមួយគ្នានេះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិលើកឡើងដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអុីហ្សីជេសខិនត្រូល អុី ភី សុី ដោយបានជួយមកបាញ់ថ្នាំសម្លាប់មេរោគ នៅវិទ្យាល័យទួលស្វាយព្រៃ ដើម្បីសម្លាប់មេរោគផ្សេងៗ ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន ក៏បានស្នើរ
ដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌបឹងកេងកងអោយបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ “ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង