ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន បន្តចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ

123

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះ
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមនដែលអមដំណើរដោយលោក ,លោកស្រីជាអភិបាលរងខណ្ឌ នាយក លោកចៅសង្កាត់ បានអញ្ជើញបន្តចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា ដូសជំរុញ(ដូសទី៣) ជូនមន្ត្រីអប់រំ បុគ្គលិកសិក្សា នៃការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌចំការមន និង ការចាក់វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជូនកុមារដែលមានអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌចំការមន ដូសទី២ នៅមណ្ឌលសុខភាពផ្សារដើមថ្កូវ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិលើកឡើងដោយស្នើដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌចំការមនអោយបន្តចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង