ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ចុះជួបសំណេះសំណាល ជាមួយ ក្រុមប្រឹក្សា មន្ត្រី និងកងកម្លាំង នៃរដ្ឋបាលសង្កាត់ផ្សារដេប៉ូទី២

101

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ លោកជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំ លោក លោកស្រី អភិបាលរង នាយក-នាយករងរដ្ឋបាល និងមន្ត្រីអមដំណើរ ចុះជួបសំណេះសំណាលជាមួយ លោកស្រីចៅសង្កាត់ លោក លោកស្រី ក្រុមប្រឹក្សា ស្មៀន មន្ត្រី នគរបាលប៉ុស្តិ៍ ប្រជាការពារ និងមេភូមិទាំងអស់ នៃសង្កាត់ផ្សារដេប៉ូទី២។
ក្នុងឱកាសពិធីសំណេះសំណាលខាងលើនេះ លោកអភិបាលខណ្ឌ ទួលគោកបានផ្ដល់ការណែនាំដល់ លោកស្រីចៅសង្កាត់ និងសហការី ទាំងអស់ ត្រូវតែប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ បន្តបម្រើ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ , ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចទប់ស្កាត់ជម្ងឺកូវីដ១៩ ក្នុងការការពារខឿនសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងស្មារតីការងារអនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព , ខិតខំអនុវត្តការបង្ក្រាបបទល្មើសចោរលួច ឆក់ ប្លន់ បញ្ហាគ្រឿងញៀន ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ , យកចិត្តទុកដាក់ពិនិត្យ និងថែរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈអោយមានរបៀបរៀបរយល្អ ជាពិសេស ត្រូវតែបង្កើនល្បឿន និងប្រសិទ្ធភាពការផ្ដល់សេវាល្អជូនដល់ប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយ គណនេយ្យភាព និងការទទួលខុសត្រូវ ស្របតាមពាក្យស្លោក “ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព”។ លោកអភិបាលខណ្ឌ បានបន្តមានប្រសាសន៍ដាស់តឿនស្មារតីដល់មន្ត្រីទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវ សាមគ្គីភាពផ្ទៃក្នុង រួមគ្នាបម្រើ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដោយសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់ និងភក្ដីភាពបំផុត គ្មានថ្ងៃងាករេរ ព្រមទាំង បម្រើប្រជាពលរដ្ឋដោយសេចក្ដីស្មោះត្រង់។
បន្ថែមពីនេះ លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា មន្ត្រីទាំងអស់ ត្រូវតែតម្កល់ផលប្រយោជន៍ជាតិជាធំ និងចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ សំដៅទាញយកអោយបាននូវសមានចិត្តគាំទ្រពីប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ និងត្រូវតែប្ដេជ្ញាចិត្តដណ្ដើមយកជ័យជំនះ ជូន គណបក្ស និង រាជរដ្ឋាភិបាល អោយបាន ១០០ភាគរយជាដាច់ខាត់។
ឱកាសនោះដែរ លោកអភិបាលខណ្ឌ បានឧបត្ថម្ភដល់ រដ្ឋបាលសង្កាត់ និងរដ្ឋបាលប៉ុស្តិ៍ នូវ ថវិកា ចំនួន ៥០០,០០០ រៀល អាកុល ១ កាន និងម៉ាស់ចំនួន ២០ ប្រអប់ ជាការលើកទឹកចិត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង