អភិបាលខណ្ឌដង្កោ ចុះទៅពិនិត្យជាក់ស្តែង នៅទីតាំងដែល ទទួលរងការលិច ដោយទឹកភ្លៀង ក្នុងសង្កាត់រលួស
ភ្នំពេញ៖លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងដែលទទួលរងការលិចដោយទឹកភ្លៀង ក្នុងសង្កាត់រលួស ខណ្ឌដង្កោ។
ជាវិធានការទប់ស្កាត់ទុកជាមុនលោកស្រីអភិបាលខណ្ឌបានណែនាំអោយយកគ្រឿងចក្រកាយបេីកផ្លូវទឹកចំនួន០២ទីតាំង ដើម្បីនាំទឹកទៅប្រឡាយមេ៕