ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យ ចុះរៀបចំ សណ្តាប់ធ្នាប់ ចាប់ពីស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ

148

 

ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះរៀបចំសណ្តាប់ធ្នាប់ ចាប់ពីចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រសាសន៍ថា ការរៀបចំសណ្តាប់ធ្នាប់នេះ គឺយើងធ្វើឡើងជាប្រចាំ ដើម្បីឲ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៏ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសសកម្មភាពគ្រោះថ្នាក់ចរាចរណ៍ គឺ
– ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ និងផលប៉ះពាល់នានាដែលបណ្ដាលមកពីការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។
– ត្រូវរៀបចំសណ្តាប់ធ្នាប់អោយបានល្អនៅតំបន់មានផ្សារ ទីប្រជុំជន សាលារៀន និងតំបន់ស្មុគស្មាញនានា ជាពិសេសតាមផ្សារក្រមួន ត្រូវហាមឃាត់ការដាក់តាំងលក់ទំនិញ ឬឥវ៉ាន់នៅលើដងផ្លូវ ការចតយានយន្តគ្រប់ប្រភេទដែលធ្វើអោយប៉ះពាល់ដល់ការធ្វើចរាចរ ។ ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា កន្លងមកនេះអាជ្ញាធរខណ្ឌ-សង្កាត់ បានចុះណែនាំអប់រំដូចជា អ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក៏ដូចជាអ្នករំលោភលើការ៉ូឡាយកធ្វើជាចំណតកម្មសិទ្ធរបស់ខ្លួន នៅតាមផ្សារក្រមួន នានាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ដូចភ្លៀងរលឹមផងដែរ ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានសង្កត់ធ្ងន់ថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ គឺសំដៅទៅលើ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ ធានាអោយបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

អត្ថបទដែលជាប់ទាក់ទង