ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានក្រុមការងារ ចុះជួយពង្រឹងមូលដ្ឋាន សង្កាត់ច្បារអំពៅទី១ ជួយឧបត្ថម្ភដល់ អ្នកក្រីក្រ១០គ្រួសារ

125

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១នេះនៅមុខសាលាសង្កាត់ច្បារអំពៅទី១លោកអនុប្រធានក្រុមការងារសង្កាត់ដោយមានការអាណិតអាសូរដល់បងប្អូនប្រជាជនទីទ័លក្រប្រមាណជា១០គ្រួសារដែលពួកគាត់រស់នៅក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញត្រូវបានលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ និង សហការីបានរៀបចំពិធីចែកអំណោយដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក គិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ នឹង ជាអនុប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ដោយបានធ្វើពិធីចែកអំណោយដល់គ្រួសារពួកគាត់ដែលមានជីវភាពក្រីក្រផ្នែកជីវភាពខ្វះខាតប្រចាំថ្ងៃហើយពួកគាត់រស់នៅក្នុងភូមិព្រែកសង្កាត់ច្បារអំពៅទី១ប្រមាណ១០គ្រួសារ ហើយក្នុង ១គ្រួសារៗទទួលបាន
អង្ករ ១០គីឡូ,ទឹកត្រី ២ដប,ទឹកស៊ីវអ៊ីវ ២ដប,មី ៥កញ្ចប់,សាប៊ូ ៤កញ្ចប,ទឹកក្រូច ២កំប៉ុងហើយ
ក្នុងឱកាសនោះដែរលោកចៅសង្កាត់ច្បារអំពៅទី១ពៅ ហួតបានជួយឧបត្ថម្ភនូវថវិកាក្នុងមួយគ្រួសារ ៗចំនួន១០ពាន់រៀលផងដែរ។

មានមតិថ្លែងសំណេះសំណាលក្នុងឱកាសចែកអំណោយដល់អ្នកក្រីក្រខាងលើនោះលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ក្នុងនាមតំណាងប្រជាជនក្រីក្រដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ម្ចាស់អំណោយគឺលោកគិត សុផល មេប៉េអឹមខណ្ឌច្បារអំពៅ និង ជាអនុប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភអំណោយជាគ្រឿងបរិភោគនិងថវិកាជាហូរហែរជួយដល់អ្នកក្រីក្រនៅច្បារអំពៅតួរយ៉ាងដូចនៅថ្ងៃនេះជាដើម។

ដូចនេះសូមជូនពរដល់ម្ចាស់អំណោយមានសុខភាពល្អ។ហើយជាមួយគ្នានេះផងដែរលោកពៅ ហួត ចៅ សង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងក្នុងន័យគិតគូពីសុខទុក្ខបងប្អូនប្រជាជនក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ដោយរំលឹកដល់ពួកគាត់ទាំងអស់អោយថែទាំសុខភាព និង អនុវត្តន៍នូវវិធានការដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩ និង ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និង អនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង