ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី បដិសេធមិនពាក់ព័ន្ធជាមួយ នឹងការកាន់កាប់ត្រាគណបក្សហ៊្វុនស៊ិនប៉ិចឡើយ

135

 

ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ប្រធានមូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ បានចេញលិខិតមួយបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថា បាន កាន់កាប់ត្រាគណបក្សហ៊្វុនស៊ិនប៉ិច។

តាមសេចក្តីប្រកាសរបស់ មូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ ដែលបណ្តាញព័ត៌មានទទួលបាន បញ្ជាក់ថា «ក្នុងព្រះនាម ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ សូមធ្វើសេចក្តីបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានការពិតច្បាស់ លាស់ខាងលើ ដែលបាននឹងកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើព្រះកិត្តិយស និងព្រះកិត្តិនាមរបស់ព្រះអង្គម្ចាស់ក្សត្រី ព្រោះថាកិច្ចការគណបក្សហ៊្វុនស៊ិនប៉ិច មិនជាប់ពាក់ព័ន្ធជាមួយ ព្រះអង្គម្ចាស់ក្សត្រីនោះឡើយ»។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះប្រធានមូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ នៅថ្ងៃទី២៥ កញ្ញា បានឲ្យដឹងថា រយៈពេលថ្មីៗនេះមានបុគ្គល២-៣នាក់ បានផ្សព្វផ្សាយលើសារព័ត៌មានមួយចំនួន ដោយបានធ្វើការចោទប្រកាន់ មកលើព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះប្រធានមូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណថា ជាអ្នករក្សាទុកត្រាគណបក្សហ្វ៊ុនស៊ិនប៉ិច។ ក្នុងព្រះនាម ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មូលនិធិស្ត្រីសម្ដេចរស្មីសោភ័ណ សូមធ្វើសេចក្តីបដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ការពិតច្បាស់លាស់ខាងលើ ដែលបាននឹងកំពុងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើព្រះកិត្តិយស និងព្រះកិត្តិនាមរបស់ព្រះអង្គម្ចាស់ក្សត្រី ព្រោះថាកិច្ចការគណបក្សហ្វ៊ុនស៊ិនប៉ិច មិនជាប់ពាក់ព័ន្ធជាមួយព្រះអង្គម្ចាស់ក្សត្រីនោះឡើយ។
បច្ចុប្បន្ននេះព្រះអង្គម្ចាស់ក្សត្រី កំពុងមានកិច្ចការផ្ទាល់ខ្លួន គង់នៅប្រទេសបារាំង ម្យ៉ាងវិញទៀតព្រះអង្គម្ចាស់ក្សត្រី ក៏គ្មានត្រាអ្វីត្រូវប្រគល់ជូនបុគ្គល២-៣នាក់ ខាងលើនោះដែរ។

ជាមួយគ្នានេះ មូលនិធិស្រ្តីសម្ដេចរស្មីសោភ័ណ បានធ្វើការព្រមានដល់បុគ្គលខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការយកព្រះនាមព្រះអង្គម្ចាស់ក្សត្រី ទៅប្រើប្រាស់ និងភ្ជាប់ជាមួយបញ្ហា និងរឿងផ្សេងៗរបស់ខ្លួនតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង