ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យ ឆេះរោងកម្មករស្នាក់នៅក្នុងបុរី ប៉េងហួត និងសម្ភារប្រើប្រាស់មួយចំនួន នៅខណ្ឌដង្កោ

85

ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចបុរី ប៉េង ហួត ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញសម្ភារប្រើប្រាស់មួយចំនួន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះ ថៃ ពុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មេការសំណង់ ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ រោងកម្មករ ដែលមានទំហំ២០ម៉ែត្រx៥០ម៉ែត្រ ឆេះអស់ ៥បន្ទប់ ខូចខាតសម្ភារប្រើប្រាស់របស់កម្មករសំណង់មួយចំនួន នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៤ម៉ែត្រគូប, រថយន្តជំនួយមកស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១១និង៤៥នាទព្រឹកនាថ្ងៃដដែរ៕

អត្ថបទដែលជាប់ទាក់ទង