ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរពេទ្យបង្អែកដង្កោ​ថ្មី ជំនួសប្រធានចាស់ដែលដកចេញ

192

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដង្កោ​ បានរៀបចំពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរពេទ្យបង្អែកដង្កោ​ថ្មីក្រោយដកប្រធានចាស់ចេញ។
លោកប្រធានម្ទីរពេទ្យបង្អែកដង្កោ ដែលទើបតែងតាំងថ្មីលោកថេង ប៉ូលីនជំនួសប្រធានចាស់លោកឆឹម ជីវី។

ពិធីប្រកាសតែងតាំងប្រធានមន្ទីរពេទ្យបង្អែកថ្មីនេះក្រោមអធិបតីភាពលោកស្រី​ គឹម​ ញឹប​ អភិបាលខណ្ឌដង្កោ​ និងលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
ពិធីនេះដែរក៏មានការចូលរួមពីលោកអភិបាលរង​ លោកនាយក​ នាយករង​ អធិការនគរបាលខណ្ឌ​ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ​ លោក​ លោកស្រី​ប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ​ លោក​ លោកស្រីចៅសង្កាត់ទាំង១២​ និងលោក​ លោកស្រី​ ប្រធានមណ្ឌលសុខភាពទាំង៨​ ចំណុះការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ៕

អត្ថបទដែលជាប់ទាក់ទង