ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹង ស្តីពីការចាត់វិធានការ និងច្បាប់ ចំពោះម្ចាស់អាគារ សណ្ឋាគារ និងកាសុីណូ ដែលប្រេីប្រាស់ហត្ថពលករដោយបង្ខំ

396

ព្រះសីហនុ ៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ស្តីពីការចាត់វិធានការ​ និងច្បាប់​ ចំពោះម្ចាស់អាគារ​ សណ្ឋាគារ​ និងកាសុីណូ​ ដែលប្រេីប្រាស់ហត្ថពលករដោយបង្ខំ​ ។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក លោកស្រីជាម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូទាំងអស់ ក្នុងខេត្តព្រះសីហនុ ឱ្យបានជ្រាបថា ក្នុងរយៈពេលកន្លងមករដ្ឋបាលខេត្តព្រះសីហនុបានសង្កេតឃើញថា ការជ្រើស រើស ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តកិច្ចសន្យាការងាររវាងនិយោជក និងបុគ្គលិក កម្មករ និយោជិតមួយចំនួន នៅមិនទាន់ស្របតាមនីតិវិធីច្បាប់នៅឡើយ ដែលជាហេតុបណ្តាលឱ្យកើតមានវិវាទការងារ ហើយរដ្ឋបាលខេត្តក៏បាន ទទួលពាក្យបណ្ដឹង និងដោះស្រាយវិវាទការងារជាបន្តបន្ទាប់ច្រើនករណីមកហើយ។

ដើម្បីដោះស្រាយ និងកាត់បន្ថយវិវាទការងារប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសដើម្បី ទប់ស្កាត់ការបំពេញការងារដោយបង្ខំ ឬជាកាតព្វកិច្ច ដែលអាចប្រឈមនឹងការជួញដូរមនុស្ស និងអំពើធ្វើអាវាជីវកម្មផ្លូវ ភេទ ក្រោមរូបភាពរកការងារឱ្យធ្វើក្នុងទម្រង់កេងប្រវ័ញ្ចពលកម្ម រដ្ឋបាលខេត្តព្រះសីហនុសូមដាក់ចេញនូវវិធានការម៉ឺង ម៉ាត់តាមច្បាប់ដូចខាងក្រោម៖

១. ការងារដោយបង្ខំ ឬជាកាតព្វកិច្ច ត្រូវហាមឃាត់ដាច់ខាត (ដោយអនុលោមតាមអនុសញ្ញាលេខ ២៩ ស្តីពី ការងារដោយបង្ខំ ឬដោយកាតព្វកិច្ច អនុម័តនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៣០ ដោយអង្គការការងារអន្តរជាតិ ហើយ ព្រះរាជាណាចក្រកម្ពុជា បានឱ្យសច្ចាប័ននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩ និងស្របតាមមាត្រា១៥ នៃច្បាប់ស្តីពី ការងារ នៃព្រះរាជាណាចក្រកម្ពុជា)។

២. ការជួលមនុស្សឱ្យធ្វើការងារដើម្បីកាត់ជំពាក់ ត្រូវហាមឃាត់ (មាត្រា១៦ នៃច្បាប់ស្តីពីការងារ នៃព្រះ រាជាណាចក្រកម្ពុជា)។

៣. ការកាត់ប្រាក់ឈ្នួលក្នុងគោលបំណងឱ្យអ្នកទទួលរកការឱ្យធ្វើ ទោះបីដោយចំពោះក្ដី ឬមិនចំពោះក្តីឱ្យ ទៅនិយោជក អ្នកតំណាងនិយោជក ឬអន្តរការីណាម្នាក់ ដូចជាភ្នាក់ងារទទួលជ្រើសរើសហត្ថពលករជាដើមត្រូវហាមឃាត់(មាត្រា១២៦ នៃច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា)។

៤. ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ឬទម្រង់ណាមួយន ការកេងប្រវ័ញ្ចផ្សេងទៀតនឹងត្រូវផ្តន្ទាទោសតាមច្បាប់(មាត្រា១០ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ នៃព្រះរាជាណាចក្រកម្ពុជា)។

៥. បុគ្គលដែលចាប់ ឬឃុំឃាំង ឬដែលបង្ខាំងបុគ្គលផ្សេងទៀតដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬក ពីករណីដែលច្បាប់អនុញ្ញាតត្រូវផ្តន្ទាទោសតាមច្បាប់(មាត្រា២៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា)។

យោងតាមអនុសញ្ញាលេខ២៩ នៃអង្គការការងារអន្តរជាតិ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សកម្មភាព ដូចបានរៀបរាប់ខាងលើគឺជាអំពើឧក្រិដ្ឋកម្មដែលត្រូវផ្តន្ទាទោស និងមានស្ថានទម្ងន់ទោសធ្ងន់ធ្ងរ ព្រោះជាអំពើប៉ះ ពាល់ដល់មនុស្សជាតិ។ ជាងនេះទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូ ដែលមានការពាក់ព័ន្ធទោះក្នុងរូបភាពដោយប្រយោល ឬដោយផ្ទាល់ក្តី ទៅលើការបង្ខាំង ការបង្ខំឱ្យ មនុស្សធ្វើការ ការជួញដូរតាមរូបភាពទទួលមនុស្សឆ្លងដែនដោយខុសច្បាប់ឱ្យធ្វើការ ដែលមានការចាត់តាំងជាដើម…. ។ល។ ក្នុងករណីរកឃើញម្ចាស់អគារ សណ្ឋាគា និងកាស៊ីណូប្រព្រឹត្តបទល្មើសដូចមានចែងខាងលើ រដ្ឋបាលខេត្ត ព្រះសីហនុនឹងចាត់វិធានការផ្អាកទីតាំងអាជីវកម្មជាបណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ផ្តន្ទាទោសបុគ្គលដែលមានការពាក់ព័ន្ធស្របតាមច្បាប់ជាធរមាន ព្រមទាំងស្នើសុំរាជរដ្ឋាភិបាលដើម្បីលុបអាជ្ញាប័ណ្ណ អាជីវកម្មជាស្ថាពរ៕

អត្ថបទដែលជាប់ទាក់ទង