ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងគណ:បញ្ជាការឯកភាព រដ្ឋបាលខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយ មហាវិថី ម៉ៅ សេទុង ស្ទូចរថយន្ត៥គ្រឿងយកទៅអប់រំ

52

 

ភ្នំពេញ៖ដោយអនុវត្តានការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២១ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក តំណាង លោកជា ពិសី អភិបាលខណ្ឌ រួមទាំង កម្លាំងអធិការនគរបាលខណ្ឌ និង កម្លាំងប្រជាការពារខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយ មហាវិថី ម៉ៅ សេទុង។

ជាលទ្ធផល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានអនុវត្តកិច្ចការដូចតទៅ ៖
សមត្ថកិច្ចធ្វេីការស្ទួចរថយន្តចំនួន ៥ គ្រឿង យកទៅធ្វេីការអប់រំណែនាំនិងផាកពិន័យនៅអធិការដ្ឋានខណ្ឌ។

អាជ្ញាធរបានណែនាំដល់អាជីវករមិនអោយលក់ដូរ និងចតយាន្តយន្តនៅលេីចិញ្ចេីមផ្លូវ និងបានអោយផ្ទេរទំនិញចេញពីផ្លូវសាធារណ: ដេីម្បីទុកជាប្រយោជន៍សម្រាប់អ្នកថ្មេីរជេីង និងអ្នកធ្វេីដំណេីរឆ្លងកាត់ ក្នុងនោះ ម្ចាស់ទីតាំង អាជីវកម្ម បានចូលរួមសហការជាមួយអាជ្ញាធរ យ៉ាងល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង