នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ លួចទ្រព្យសម្បតិ្ត អ្នកភូមិភូមិបឹងសាឡាង
ភ្នំពេញ ៖ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ ករណីលួចទ្រព្យសម្បតិ្ត (កង់) នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង ៤៥នាទី នៅចំណុច ផ្ទះលេខ ៣២៦ ផ្លូវបេតុង ក្រុុមទី ៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ឡុង ពិសាខ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅកន្លែងកេីតហេតុ ។
ចំណែកជនសង្ស័យឈ្មោះ អ៉ឹម សាន់ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ ផ្លូវជាតិ លេខ ៥ ភូមិ ផ្សារតូច សង្កាត់ទួលសង្កែ ១ ខណ្ឌឫស្សីកែវ។ សមត្ថកិច្ចបានដក ហូត កង់មួយគ្រឿង ពណ៍ទឹកដោះគោ ហើយបានប្រគល់ជូន ជនរងគ្រោះ វិញ ។
សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃកេីតហេតុ ខាងលេី ជនសង្ស័យបានធ្វេីសកម្មភាពឡេីងរបងផ្ទះរបស់ជនរងគ្រោះ លួចកង់មួយគ្រឿងបានសម្រេច រួចជិះគេចខ្លួន បានប្រហែល ៥០០ម៉ែត្រ ក៏ជួបជាមួយកំលាំងល្បាត ហើយសង្ស័យឃាត់សួរនាំ ជនសង្ស័យបានឆ្លេីយសារភាពថា កង់នេះបានលួចមក ភ្លាមៗនោះ សមត្ថកិច្ចយេីងបាននាំខ្លួនជនសង្ស័យទៅចង្អុលកន្លែងកេីតហេតុ និងទំនាក់ទំនងទៅជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឫស្សីកែវតែម្តង។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងសាកសួរយកចម្លេីយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តន៍តាមនីតិវិធី ៕