ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលី អូមើតកំពុងហ្វឹកហាត់ នៅអូទ្រីស ជាមួយម្ចាស់មេដាយមាសពិភពលោក

101

ភ្នំពេញ៖ កីឡាករម៉ូតូទឹកកម្ពុជាសាលីដែលកំពុងតែហ្វឹកហាត់នៅប្រទេសអូទ្រីសនោះបានថា ក្លឹបបានបញ្ជូនខ្លួនមកហ្វឹកហាត់ នៅប្រទេសអូទ្រីសជិតមួយខែហើយដោយហ្វឹកហាត់ជាមួយនិងម៉ូតូទឹកថ្មីដែលក្លឹបទើបទិញឲ្យពិសេសបានហ្វឹកហាត់ជាមួយកីឡាម្ចាស់មេដាយមាសពិភពលោករបស់ប្រទេសអូទ្រីសផងដែរ។

កីឡាករកម្ពុជារូបនេះបញ្ជាក់ថាក្លឹបបានបញ្ជូនខ្លួនមកហ្វឹកហាត់នៅប្រទេសអូទ្រីសជិតមួយខែហើយដោយកំពុងហ្វឹកហាត់ជាមួយនិងម៉ូតូទឹកថ្មី ដែលក្លឹបទើបទិញឲ្យ ពិសេសបានហ្វឹកហាត់ជាមួយកីឡាម្ចាស់មេដាយមាសពិភពលោករបស់ប្រទេសអូទ្រីសទៀតផង។

ម្ចាស់មេដាយមាសកីឡាអាស៊ីលើប្រភេទកីឡាម៉ូតូទឹកសាលីអូមើតកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយនិងម៉ូតូទឹកថ្មីនៅប្រទេសអូទ្រីស រយៈពេលជិតមួយខែហើយ ដើម្បីត្រៀមខ្លួនចូលប្រជែងដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតកម្រិតអន្តរជាតិនានា និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាកររូបនេះត្អូញត្អែរថា ការហ្វឹកហាត់ក្នុងប្រទេសនៃតំបន់អឺរ៉ុបមួយនេះ គឺជួបការលំបាកខ្លះ គឺបញ្ហាអាកាសធាតុត្រជាក់ខ្លាំង ទាំងនៅកន្លែងស្នាក់នៅនិងកន្លែងហ្វឹកហាត់។

តែទោះជាយ៉ាងណាក៏ដោយដើម្បីទទួលបានបទពិសោធន៍និងចំណេះជំនាញថ្មីៗយកមកអភិ
វឌ្ឍន៍និងចែករំលែកដល់កីឡាករម៉ូតូទឹកកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះគេបានប្តេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់មិនបោះបង់ដោយសារតែបញ្ហប្រឈមបន្តិចបន្តួចបែបនេះឡើយ។

សាលី អូមើត ជាកីឡាករម៉ូតូទឹក ដែលឈ្នះមេដាយមាសកីឡាអាស៊ីជូនកម្ពុជា ហើយកីឡាកររូបនេះ ក៏ជាជើងខ្លាំងមួយរូបធ្លាប់ប្រជែងដណ្តើមមេដាយបានជូនក្លឹប ពីការប្រកួតកម្រិតពិភពលោកជាច្រើនគ្រឿងផងដែរ។ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ សាលី អូមើត ជាក្តីសង្ឈឹមរបស់កម្ពុជាក្នុងការប្រជែងដណ្តើមមេដាយមាសជូនកម្ពុជាលើប្រភេទកីឡាម៉ូតូទឹក៕

អត្ថបទដែលជាប់ទាក់ទង