បាល់ទះកំពុងធ្វើតេស្ត រកក្រុមបាល់ទះនារី
ភ្នំពេញ៖ពេលនេះសហព័ន្ធកីឡាបាល់ទះកម្ពុជាកំពុងចាប់ផ្តើមធ្វើតេស្តជ្រើសរើសកីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជាកាលបានធ្វើតេស្តដើម្បីបង្កើតក្រុមនារីសម្រាប់ទៅហ្វឹកហាត់នៅប្រទេសចិន។
ការធ្វើតេស្តនេះលោកបណ្ឌិតអាំង សេរីពិសិដ្ឋអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះ
កម្ពុជាបានឲ្យដឹងថាវាជាយុគសម័យថ្មីមួយសម្រាប់កម្ពុជាដែលធ្វើយ៉ាងណាបង្កើតក្រុមបាល់ទះនារីឡើងវិញឲ្យខាងតែបាន។
បើទោះបីជាការបង្កើតវាមិនទាន់អាចជួយឲ្យក្រុមកីឡានេះ
មានសមត្ថភាពនិងគុណភាពខ្លាំងក្នុងពេលវេលាខ្លីប៉ុន្តែត្រូវតែចាប់ផ្ដើមដើម្បីអនាគតបានប្រសើរឡើងវិញក្នុងវិស័យនេះ។
ការបង្កើតនេះឡើងវិញនូវកីឡាការិនីបាល់ទះគឺជាសករាជថ្មីមួយទៀតដែលសហព័ន្ធ
របស់យើងចាប់ផ្ដើមគិតគូឡើងវិញ។
សហព័ន្ធបាល់ទះបានកោះអញ្ជើញកីឡាការិនីនៅតាមបណ្ដាខេត្តមកធ្វើតេស្ត។ រហូតមកដល់ពេលនេះមានកីឡាការិនីមកខេត្តចំនួន១០ ឬ១១ហើយ ដែលបានដាក់ពាក្យ ហើយកីឡាការិនីទាំងអស់នឹងទទួលការធ្វើតេស្តជាបន្តបន្ទាប់ ។
លោកអគ្គលេខាធិការបន្តថាសម្រាប់ការជ្រើសរើសនេះគឺដើម្បីចុចយកមួយចំនួនទៅហាត់បន្ថែមនៅចិន។បើតាមគោលការណ៍គឺខាងចិនគេឲ្យ១៥នាក់ទាំងគ្រូនិងសិស្សប៉ុន្តែក្នុងដំណាក់បឋមនេះយើងនឹងជ្រើសរើសឲ្យលើសសិនដើម្បីសម្រេចឲ្យបានមុនការជ្រើសរើសចុងក្រោយឲ្យបានល្អបំផុត។
ពេលនេះកីឡាការិនីទាំងអស់កំពុងប្រមូលផ្ដុំនៅតារាងហ្វឹកហាត់បាល់ទះរបស់វិសាខា ដើម្បីធ្វើតេស្តជាបន្តបន្ទាប់ហើយថ្ងៃនេះក៏នៅតែបន្តធ្វើតេស្តផងដែរ។
ចំណែកពេលវេលានៃការចេញទៅហ្វឹកហាត់នៅចិនជាក់លាក់នោះនៅមិនទាន់សម្រេចបានឡើយពីព្រោះរង់ចាំការសម្រេចរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ (CAMSOC) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាចុងក្រោយសិន៕