អភិបាលខណ្ឌកំបូល ចុះពិនិត្យវឌ្ឍនៈភាពការងារ ស្ថាបនាផ្លូវបេតុងឆ្អឹងដែក ជាអំណោយ អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់ នៅភូមិដូនកុក សង្កាត់បឹងធំ
ភ្នំពេញ៖បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹកសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានបញ្ចប់ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក មឿន អួន ចៅសង្កាត់បឹងធំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមជាមួយលោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកភូមិដូនកុក ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវបេតុងឆ្អឹងដែក ប្រវែង ១,១១៨ ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដេីម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ជាប្រយោជន៍សាធារណៈ និងការពារជំនន់ទឹកភ្លៀងនារដូវវស្សារ។
នៅថ្ងៃដដែលនោះដែរអនុវត្តន៍តាមផែនការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក មឿន អួន ចៅសង្កាត់បឹងធំ បានបន្តចុះពិនិត្យសកម្មភាពជួសជុលផ្លូវក្នុងភូមិចំនួន០២ ខ្សែ ប្រវែងសរុប ១,៣០០ ម៉ែត្រ ដោយចាក់ដី និងចាក់ថ្មម៉ិច កិនកៀរបង្ហាប់ ដែលជាដំណោះស្រាយជាក់ស្តែងចំពោះមុខរបស់រដ្ឋបាលខណ្ឌកំបូល ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីរទៅមក និងឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ៕