ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើម ឆៃថាវ គឺជាឱសថដែលអាចប្រឆាំងជំងឺមហារីកបាន សូមបងប្អូនស្វែងយល់

73

ភ្នំពេញ ៖ ឆៃថាវ-Turnip ៖ មានឈ្មោះវិទ្យាសាស្ត្រថា Brassica rapa L ជារុក្ខជាតិ ដែលត្រូវបានគេដាំនៅតាមជាយ ក្រុង ទីជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាបន្លែ។ វាមានប្រភាពដើម មកពីអឺរ៉ុប អារ៉ាប៊ី និងអាហ្វ្រិកខាងជើង ពិសេសនៅតំបន់សមុទ្រមេឌីទែរ៉ាណេ។
នេះបេីយោង តាមប្រភពព័ត៍មានពី ក្រសួង បរិស្ថាន នៅព្រឹក ថ្ងៃអង្គារទី១៣ ខែមិថុនា ឆ្នាំ ២០២៣នេះ ដែលដកស្រង់ចេញពី សៀវភៅមគ្គុទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា។

ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា លក្ខណៈរូបសាស្រ្ត៖ តិណជាតិ (herbaceous) មានកម្ពស់ ០,៥០-១ម។ មើម មានរូបរាងច្រើនយ៉ាង ដូចជារាងស៊ីឡាំង ពងក្រពើ សំប៉ែត គោន (conical) ។ល។ មានពណ៌លឿងស្លេក ស ប្រផេះ ខ្មៅ ផ្កាឈូក មានក្លិនឆួល ជួនកាលផ្អែមតិចៗ។ នៅផ្នែកគល់ដើម ស្លឹកមាន ចម្រៀកច្រើនជាស្និត (pinnatip artite)។ គល់ស្លឹកឱបតួដើម។ កញ្ចុំផ្កាជាចង្កោម នៅចុងមែក។

ផ្កាពណ៌លឿង ពណ៌ស ឬពណ៌ផ្កាឈូក មានត្របកផ្កា៤ ស្រទាប់ផ្កា៤ កេសរឈ្មោល៦ ជា២វង់ ៤វែង ខ្លី២ កេសរញី២ជាប់គ្នា។ ផ្លែជាស៊ីលីគ (silique)។ គ្រាប់មាន១៥ ឬ២៥ រាងមូលសំប៉ែត ពណ៌កាហ្វេ (ខ្មៅ) ។
សូមបញ្ជាក់ថា៖ លក្ខណៈជីវសាស្ត្រ៖ មើមឆៅមានក្លិនឆួល។ ចាប់មានផ្កានៅឆ្នាំទីពីរ។ លក្ខណៈអេកូឡូស៊ី៖ ដុះនៅក្នុងតំបន់ត្រជាក់បង្គួរ និងក្តៅមធ្យម។

ចំពោះ ការប្រើប្រាស់៖ ជាបន្លែ៖ មើមស្រស់យកធ្វើជាជ្រក់ ជាបន្លែសម្រាប់សម្លស្ងោរ និងយកធ្វើជាឆៃប៉ូវ ទុកបរិភោគបានយូរថ្ងៃ។ ដោយឡែក ជាឱសថ៖ ពិសារមើមធ្វើឱ្យដឹងរសជាតិឡើងវិញ។ រុក្ខជាតិប្រភេទនេះមានវីតាមីន C និង ក្រុមវីតាមីន B។ មើមស្រស់មានកាឡូរីតិច តែសម្បូរជាតិសរសៃ (fiber) ប៉ូតាស្យូម និងសារធាតុផ្សេងទៀត ដែលអាចប្រឆាំងជំងឺមហារីក៕. សំរិត

អត្ថបទដែលជាប់ទាក់ទង