ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្ដកំពង់ស្ពឺ៖ ស្នើឱ្យកសិករជំរុញការងារ បង្កបង្កើនផលដំ ណាំស្រូវ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

71

កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ  បានស្នើឱ្យកសិករជំរុញការងារ បង្កបង្កើនផលដំណាំស្រូវ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ការលើកឡើងបែបនេះ ខណៈ លោកដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ ការប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករ ស្ថិតក្នុងភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ  នាថ្ងៃប្រហស្ប៤រោខែបឋមាសា ឍ ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២0២៣។

លោក វ៉ី សំណាង មានប្រសាសន៍ថា ស្រូវគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនខ្មែរ ជារួមការហូបចុកប្រចាំថ្ងៃ ការនាំចេញទៅកាន់ប្រទេសជាច្រើននៅលើពិភពលោក ដែលត្រូវការអង្ករកម្ពុជា ។ ជាងនេះស្រូវ អង្ករ គឹជាការផ្លាស់ប្តូរសេដ្ឋកិច្ចគ្រួសារ បានមួយផ្នែកធំ បន្ទាប់ការងាររកប្រាក់ចំណូលផ្សេងៗរបស់គ្រួសារកសិករ។

លោកអភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា កសិករត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើដំណាំស្រូវ និងបន្លែបង្ការបន្ទាប់បន្សំផ្សេងៗដទៃទៀត ។ ជាធម្មតាប្រជាជនខ្មែរ របបហូបចុកគឺបាយ ដែលកើតពីស្រូវចេញទៅជាអង្ករ តាំងពីដូនតានៃបុព្វបុរសយើងមកម្ល៉េះ ។ ដូច្នេះបងប្អូនមិនងាយនឹងបោះ បង់ទម្លាប់នេះបានឡើយ ។ ជាមួយគ្នានេះឯកឧត្តម ក៏បានជំរុញឱ្យប្រជាកសិករ ធ្វើការដាំដុះ បន្លែនិងដំណាំរួមផ្សំផ្សេងៗបន្ថែមពីការធ្វើស្រែ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

លោកបន្ដថា ការខិតខំដាំដុះផលដំណាំ បានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការ ហូបចុកក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារដើម្បីទទូលបានប្រាក់ចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ។ ជាងនេះអាចទប់ទល់បានមួយចំណែកធំ ក្នុងស្ថានភាពគ្រួសារណាងាយរងគ្រោះ។

យោងរបាយការណ៍បង្កបង្កើនផលរដូវវស្សា របស់លោក ទឹម ផានូ អភិបាលក្រុងច្បារមន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ប្រជាកសិករបានភ្ជួររាស់ដីសរុបចំនួន ២ ៤៧៣ហិក តា ក្នុងនោះព្រោះស្រូវស្រាលបាន ១៦០ហិកតា, ព្រោះស្រូវកណ្តាលបានចំនួន ១៧៣៣ហិកតា, ព្រោះស្រូវធ្ងន់បានចំនួន ៤ហិកតា, សរុប ១ ៨៩៧ហិកតា ស្មើនឹង៦៥ ភាគរយ។ អភិបាលក្រុងច្បារមន បានបន្ថែមថា គិតដល់ពេលនេះ កសិករបានប្រមូលផលស្រូវដើមរដូវសរុបបានចំនួន ៦៨ហិកតា ទិន្នផលមធ្យម ៣ ៥០០គីឡូក្រាមក្នុង១ហិកតា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង