ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាធ្វើជាម្ចាស់លើដំបូងលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានសកម្មភាពមីនមនុស្សធម៌

84

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ “មាតុភូមិដ៏បវរ-ឆ្នាំ២០២៣” ។ ទន្ទឹមនេះ ក៏មានវត្តមាន លោកវរសេនីយ៍ឯកពិសេស យ៉ាង ប៊ីនប៊ីន “Yang BinBin” នាយរងសេនាធិការ សម្ព័ន្ធអង្គទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន រួមទាំង នាយទាហាន នាយទាហានរង ពលទាហាន សិក្ខាកាម យោធាចារ្យ ជាតិ-អន្តរជាតិ ចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺន នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍។

ការធ្វើជាម្ចាស់ផ្ទះនៃលំហាត់ហ្វឹកហ្វឹននេះ មានកងទ័ពរំដោះប្រជាជនចិនជាសហប្រធាន។ លំហាត់ហ្វឹកហ្វឺនពហុជាតិ ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅ ក្រោមកិច្ចសហប្រធានជាមួយមិត្តចិន និងកងកម្លាំងពហុសាសន៍សរុប១៤
ប្រទេស មានប្រទេសអូស្ត្រាលី ប្រ៊ុយណេ កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង ឡាវ ហ្វីលីពីន រុស្សី សិង្ហបុរី សហរដ្ឋអាមេរិក និងវៀតណាម។

ឯកឧត្តម នាយកឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថាគិតចាប់ពីការបង្កើតសាលាហ្វឹកហ្វឺននេះ បានទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់ហ្វឹកហ្វឺនពហុសាសន៍រួមមាន លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពពហុជាតិ “ឆ្មាំអង្គរ” សរុបចំនួន៣លើក មានប្រទេសចូលរួមចំនួន៩ប្រទេស ហ្វឹកហ្វឺនលើទីលាន និង២៣ប្រទេសហ្វឹកហ្វឺននៅទីបញ្ជាការ ដែលជាការឧបត្ថម្ភរបស់គម្រោង GPOI។ វគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ និងកំទេចគ្រឿងផ្ទុះ ថ្នាក់អាស៊ាននិងតំបន់ ក្រោមជំនួយឧបត្ថម្ភរបស់សាធារណរដ្ឋបារាំងចំនួន៥វគ្គ មានប្រទេសចូលរួមសរុបចំនួន១២ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង