ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក ជូនដំណឹង ព្យាករទឹកភ្លៀងនៅក្រមខណ្ឌទូទាំងប្រទេស នារដូវវស្សាឆ្នាំនេះ ធ្លាក់មិនសូវបានរាយប៉ាយ លើផ្ទៃដីរងទឹកភ្លៀងប្រមាណ៤០ទៅ៦០ភាគរយ ប៉ុណ្ណោះ

54

ភ្នំពេញ៖ ក្រសួងធនធានទឹក ជូនដំណឹង ព្យាករទឹកភ្លៀងនៅក្រមខណ្ឌទូទាំងប្រទេស នារដូវវស្សាឆ្នាំនេះ ធ្លាក់មិនសូវបានរាយប៉ាយ លើផ្ទៃដីរងទឹកភ្លៀងប្រមាណ៤០ទៅ៦០ភាគរយ ប៉ុណ្ណោះ ។ ការព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣ យោងតាមការតាមដាននូវការវិវត្តនៃអាកាសធាតុជាសកល តំបន់ ក៏ដូចជានៅក្នុងផ្ទៃប្រទេស កម្ពុជា។

យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងធនធានទឹក និង ឧតុនិយម ដែលចេញផ្សាយថ្ងៃទី១៤ កញ្ញា ២០២៣នេះថា៖ ព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣ ។
ទី ១-បាតុភូតសកល៖ បន្តនៅក្នុងរដូវវស្សាឆ្នាំ២០២៣ នេះបាតុភូតអែលនីណូ(El Nino) បានបង្កើនឥទ្ធិពលជាសកល។ តាមការព្យាករ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣. អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់១០០ភាគរយ។

២- រដូវវស្សា៖ ក-បន្តនៅក្នុងខែកញ្ញា៖ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀង ប្រមាណ៤០ទៅ៦០ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀង ធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ។
ខ-នៅក្នុងខែតុលា និងខែវិច្ឆិកា ទាំងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ និងកម្រិតទឹកភ្លៀងបន្តធ្លាក់ថមថយ មកនៅក្នុងកម្រិតប្រែប្រួលពីខ្សោយទៅមធ្យមលាយឡំទៅដោយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាមួយនឹង ផ្ទៃដីរងទឹកភ្លៀងប្រមាណពី៣០ទៅ៤០ភាគរយ។
គ-បញ្ចប់រដូវវស្សា៖ រដូវវស្សាឆ្នាំ២០២៣នឹងបញ្ចប់ទៅលឿនជាងឆ្នាំ២០២២៖ -តំបន់ខ្ពង់រាប៖ បញ្ចប់នៅក្នុងសប្ដាហ៍ទី៣ នៃខែតុលា។ -តំបន់វាលទំនាប និងតំបន់មាត់សមុទ្រ៖ បញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែតុលា។

យោងលើស្ថានភាពអាកាសធាតុដូចបានព្យាករណ៍ និង ជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនជ្រាបជា ព័ត៌មាន និងសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្ដាតំបន់ជនបទ ដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក៕ សំរិត

អត្ថបទដែលជាប់ទាក់ទង