ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងប៉ូលិសខណ្ឌច្បារអំពៅ ចុះច្បាមមុខសញ្ញាញៀនថ្នាំ បានចំនួន២៨នាក់

128

 

ភ្នំពេញ៖លោកម៉ៅ សឿត អធិការប៉ូលិសខណ្ឌច្បារបានអោយដឹងនៅថ្ងៃទី១៤ខែកញ្ញានេះថា ដោយកាលពីរសៀល ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៣ នេះកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញដោយបានចុះសហការគ្នាជាមួយកម្លាំងសមត្ថកិច្ចប៉ូលិសនៅតាមបណ្ដាប៉ុស្តិ៍ទាំង០៨ បានចុះប្រម៉ែប្រមូលជនញៀនថ្នាំញៀន ចំនួន២៨នាក់( ស្រី ០២នាក់) ផងដែរបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសខណ្ឌ ដើម្បីកសាងនិតិវិធីបញ្ជូនទៅមណ្ឌលកែប្រែឱ កាសខ្ញុំផងដែរ។

លោកអធិការប៉ូលិសខណ្ឌច្បារអំពៅ បានលើកឡើងថា ក្នុងនាមសមត្ថមិច្ចប៉ូលិសមូលដ្ឋាន ពិសេសកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការប៉ូលិសខណ្ឌច្បារអំពៅ ដោយបន្តចុះស្រាវជ្រាវអោយដល់ឫសគុល ក្នុងការបោសសម្អាតក្រុមជួញដូរឬក្រុមញៀនថ្នាំ ហើយក្នុងនោះស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង