ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាច្រើននាក់

216

ភ្នំពេញ ៖   លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅប្រមូលក្រុមអ្នកចែកចាយនិងប្រើប្រាស់គ្រឿងញៀន រួមនិងថៅកែអេតចាយម្នាក់ផងដែរស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយទឹកស្អុយ  ភូមិបច្ឆា សង្កាត់ស្ទឹងមានជ័យ១  ខណ្ឌមានជ័យនៅព្រឹកថ្ងៃទី១៤ ខែកញ្ញាឆ្នាំ ២០២៣។

ប្រត្តិបត្តិការណ៍ខាងលើសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ពាក់ព័ន្ធករណឍិចែកចាយនិងប្រើប្រាស់គ្រឿងញៀន រួមនិងគ្រឿងញៀនមួយចំនួនផងដែរ ហើយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យនិងកម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យ១ បានរុះរើខ្ទមមួយកន្លែងដែលក្រុមជនសង្ស័យខាងលើបានប្រមូលផ្តុំគ្នាសម្ងំលាក់ខ្លូនចែកចាយ និងប្រើប្រាស់គ្រឿងញៀន។

ក្រោយពេលប្រតិបត្តិការបញ្ចប់ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យប្រុសស្រីខាងលើ រួមទាំងវត្ថុតាង ទៅកាន់ប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីខាងលើ កំពុងតែឃាត់ខ្លួនម្ដងអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង