នាយករងវិទ្យាល័យទួលទំពូង រងការចោទប្រកាន់ថា ឲ្យសិស្សជួយចេញថ្លៃទឹកភ្លើងម្នាក់ៗ២ម៉ឺនរៀល
ភ្នំពេញ៖ នាយករងវិទ្យាល័យទួលទំពូង រងការចោទប្រកាន់ថា ឲ្យសិស្សជួយចេញថ្លៃទឹកភ្លើងម្នាក់ៗ២ម៉ឺនរៀល បើមិនបង់ទេ នាំគ្នាទៅរៀនក្រោមដើមឈើទៅ
នាយករងវិទ្យាល័យទួលទំពូង បំភ្លឺករណីតម្រូវឲ្យសិស្សបង់លុយម្នាក់២ម៉ឺនរៀន ដើម្បីជួយបង់ទឹកភ្លើង ហើយអ្នកមិនបង់ទៅរៀនក្រោមដើមឈើ។
លោកគ្រូថា អ្នកដែលមិនជួយបង់លុយទឹកភ្លើង ឲ្យទៅរៀនក្រោមដើមឈើ គ្រាន់តែនិយាយលេងសើចជាមួយសិស្សប៉ុណ្ណោះ។
សារសុំទោស និងបំភ្លឺ ៖ ខ្ញុំ ម៉ី សាម៉ុន នាយករងវិទ្យាល័យទួលទំពូង
នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នេះខ្ញុំបាននិយាយជាមួយសិស្សានុសិស្សឱ្យជួយបង់ថវិកាថ្លៃទឹកភ្លើង ម្នាក់ ២ម៉ឺនរៀលសម្រាប់៨ខែ ហើយករណ៏សិស្សមិនបង់ថវិកាឱ្យទៅរៀនក្រោមដើមឈើនោះវាជាពាក្យលេងសើចជាមួយ សិស្សនិងគ្រូទេ។
ការរៃអង្គាសប្រាក់នេះគឺមានការប្រជុំយល់ព្រមឯកភាពពីសំណាក់មាតាបិតាសិស្សចាប់តាំងពី ដើមឆ្នាំសិក្សាមកម្ល៉េះដោយឯកភាពក្នុងសិស្សមួយនាក់ត្រូវសុំជំនួយឧបត្ថម្ភមួយខែស្មើ២៥០០រៀល
ថវិកានេះគឺដើម្បីទ្រទ្រង់លើការខ្វះខាតក្នុងការចំណាយលើសេវាអគ្គីសនី ទឹក សម្រាម ក្នុងមួយឆ្នាំ សិក្សា
សាលាបានប្រជុំឯកភាពដោយមានការចូលរួមពីសំណាក់លោកប្រធានគណៈកម្មការទ្រទ្រង់ សាលា មាតាបិតាអ្នកអាណាព្យាបាលសិស្ស គឺសិស្សក្រីក្រ ជួបការលំបាក យើងមិនទទួលថវិកា នេះទេ។ ចំពោះមាតាបិតាសិស្សដែលមានកូនរៀននៅទីនេះចាប់ពីពីរនាក់ឡើងទៅ សាលាតម្រូវ អោយបង់តែមួយនាក់ប៉ុណ្ណោះ។