ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែហ៊ុយ ចុះបង្ក្រាបបទល្មើសសត្វព្រៃ បានចំនួន២ទីតាំង ឃាត់ខ្លួនជនសង្ស័យពីរនាក់

55

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ ក្រុមការងារ(វ៉ាយ អេដ) និងក្រុមការងារលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះញែក បានសហការចុះបង្ក្រាបបទល្មើសសត្វព្រៃ នៅចំណុចភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមការដឹកនាំដោយ លោក ហេង គឹមឆាយ រដ្ឋបាលព្រៃឈើ ជាប្រធានក្រុមអន្តរាគមន៍ ។

ក្នុងការបង្ក្រាបខាងលើនេះសមាសភាពចូលរួមមាន៖
១ លោក គឹម ចន្ទភារម្យ មន្រ្តីក្រុមអន្តរាគមន៍
២ លោក វ/ទោ សារ៉េត ប្រធានក្រុម អ.ហផ្ទៃប្រទេស
៣ លោក ឆន សេរីវុត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម
៤ លោក សែម សុធី នាយករងរដ្ឋបាលស្រុកកោះញែក
៥ លោក ខែម ហាក់ មេបញ្ចាការរងស្រុកកោះញែក
៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែហ៊ុយបានចុះបង្ក្រាបបទល្មើសសត្វព្រៃ បានចំនួន២ទីតាំង៖

១/ ចំណុចផ្ទះឈ្មោះ វិះ មុំ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សម្ភារៈចាប់បានរួមមាន៖
១ សត្វឈ្លូសចំនួន ២ក្បាល ទម្ងន់ ២៧.៥គីឡូ
២ ស្នែងឈ្លូសចំនួន ៤ក្បាល
៣ ស្នែងទន្សោងចំនួន១ ក្បាល
៤ ទ្រូងអណ្ដើកចំនួន ៤ ទម្ងន់ ០.៥គីឡូ ។
២/ ចំណុចផ្ទះឈ្មោះ ស្រឹ អ៊ួង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិ ព្នង មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សម្ភារៈចាប់បានរួមមាន៖
១ ជ្រូកព្រៃចំនួន ៤ក្បាល ទម្ងន់៨១គីឡូ
២ ឈ្លូសចំនួន ១ក្បាល ទម្ងន់១៣គីឡូ
៣ សំពោច ១ក្បាល ទម្ងន់ ២គីឡូ
៤ សត្វស្វារស់ចំនួន ៣ក្បាលក្រុមការងារចម្រុះ បានដឹក
ជញ្ជូនសម្ភារៈនិងវត្ថុតាងទាំងអស់យកទៅផ្នែករដ្ឋបាលព្រៃ
ឈើកោះញែក ចំណែកជនសង្ស័យទាំង ២នាក់ ក៏បានឱ្យធ្វើកិច្ចសន្យាបញ្ឈប់និងពិន័យអន្តរៈកាលដោយឡែកសាច់សត្វព្រៃទាំងអស់ត្រូវបានក្រុមការងារដុតបំផ្លាញចោលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង