ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បាននាំយកនូវទេយ្យយទានចង្ហាន់បិណ្ឌបាត និងបច្ច័យជាង 22 លានរៀល វេរប្រគេនព្រះសង្ឃ ក្នុងវេនទី6 នៅវត្តព្រះបារមីវង្គត់បុរី

66

 

ភ្នំពេញ ៖ ប្រតិបត្តិតាមគន្លងនៃទំនៀមទំលាប់ព្រះពុទ្ធសាសនា របស់ខ្មែរយើង ដែលបានរួបរួមគ្នា ប្រារពពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀម ទម្លាប់ប្រពៃណីរបស់ជាតិ បានប្រារព្ធធ្វើជាយូរយារណាស់មកហើយនោះ នៅថ្ងៃទី 5 ខែតុលា ឆ្នាំ 2023 នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌ វេនទី6 នៅក្នុងវត្ត ព្រះបារមីវង្គតបុរី ដើម្បីនាំយកនូវទេយ្យទាន ចង្ហាន់បិណ្ឌបាតនិងបច្ច័យវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តខាងលើនេះ។

បិណ្ឌវេនទី 6 របស់រដ្ឋបាលរាជធានីភ្នំពេញ បានប្រារពធ្វើឡើងក្រោមការដឹកនាំរបស់ឯកឧត្តម សុខ ពេញវុធ អភិបាលរង និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល ដោយបាននាំយកនូវទ័យទាននិងចង្ហាន់បិណ្ឌបាត រួមទាំងថវិកាកសាង ចំនួនជាង 22 លានរៀល ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទផងនោះ យកទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តព្រះបារមីវង្គតបុរី ដែលស្ថិតនៅ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខផង សម្រាប់ទ្រទ្រង់ជីវភាព ព្រះសង្ឃផង និងសម្រាប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនាអោយគង់នៅយូអង្វែង។

ទេយ្យទានដែលរដ្ឋបាលរាជធានីភ្នំពេញ បានយកមកតម្កល់ទុកដើម្បវេរប្រគេនព្រះសង្ឃរួមមាន៖សាដក ចំនួន26 បាយបត្តបូរ ចំនួន10 មី ២០កេស ទឹកក្រូច ៣០កេស ទឹកបរិសុទ្ធ ៥០កេស អង្ករ ចំនួន ១០០គីឡូក្រាម ស្ករស៥០គីឡូក្រាម នំអន្សម០៦កន្ត្រាក់ ទឹកដោះគោខាប់ ០១កេស
ក្រណាត់ស ១០ដុំ ថវិកា ២០,០០០៛ បច្ច័យប្រគេនព្រះសង្ឃ ២៥អង្គ ក្នុង០១អង្គ ចំនួន ៥០,០០០៛ បច្ច័យប្រគេនព្រះចៅអធិការវត្ត ៤០០,០០០៛ បច្ច័យព្រះសង្ឃទេសនា ០១អង្គ ២០០,០០០៛ បច្ច័យលោកអាចារ្យ ចំនួន ២០០,០០០៛ សិស្ស និស្សិត ១៧នាក់ ក្នុង ០១នាក់ ចំនួន ២០,០០០៛
បច្ច័យវេរប្រគេនព្រះសង្ឃដែល ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញ និងពុទ្ធបរិស័ទ បានចូលរួមជាបច្ច័យ ក្នុងពិធីកាន់ បិណ្ឌវេនទី6នេះមានចំនួនប្រាក់រៀល ចំនួន 22.670.000 និងប្រាកដុល្លារចំនួន100$។

សូមបញ្ជាក់ថា បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិ ដែលប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើត ដើម្បីរៀបចំ ម្ហូបអាហារ បាយសម្លរ ចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាមទីអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើងពីសទ្ធាជ្រះថ្លា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា សាច់ញាតិដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយនោះ សូមបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏បានបានបង្ហាញពីមនោសញ្ចេតនាគ្រួសារខ្មែរ ស្គាល់បុណ្យ ស្គាល់បាប និងតែងនឹករលឹកដល់បុព្វការីជន ដែលបានចែកឋានទៅ៕

អត្ថបទដែលជាប់ទាក់ទង