ក្រុមការងារចម្រុះ GOLF23 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេតទៅ លើករណីឃាតកម្មដ៏ឃោរឃៅទៅលើម្តាយ និងកូន នៅខេត្តកណ្តាល
កណ្តាល ៖ ករណីឃាតកម្មដ៏ឃោរឃៅទៅលើម្តាយ និងកូន នៅខេត្តកណ្តាល , លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើងថា នេះគឺជាអំពើដ៏ឃោរឃៅមួយ ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះស្លូតត្រង់ទាំង២នាក់ ទាំងដែលគេមិនអាចការពារខ្លួនឯងបាន ហើយក្រុមការងារចម្រុះ GOLF23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ,ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីនេះ។
នៅវេលាម៉ោង៦ និង១៥នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ សាកសពរបស់ម្តាយ និងកូនស្រី ត្រូវបានក្រុមគ្រួសាររកឃើញ ដេកស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់គេងរបស់គេ ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះទាំង២នាក់ត្រូវបានជនល្មើសកាប់សម្លាប់។ កម្លាំងសមត្ថកិច្ចបានទទួលពត៌មាន និងឆ្លើយតបភ្លាមៗ។ មន្ត្រីនគរបាលនៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននករបាលជាតិ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានទទួលដំណឹង និងបានចុះទៅដល់កន្លែងកើតហេតុមួយសន្ទុះក្រោយ។
អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានដំណើរការពិនិត្យកន្លែងកើតហេតុ និងសាកសព។ “នេះគឺជាអំពើដ៏ឃោឃៅមួយ ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះស្លូតត្រង់ទាំង២នាក់ ទាំងដែលគេមិនអាចការពារខ្លួនឯងបាន” លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង។
ក្រុមការងារចម្រុះ GOLF23 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ,ក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីនេះ។
នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានបញ្ជាក់ថា យើងនឹងប្រើប្រាស់រាល់ធនធានដែលយើងមាន ដើម្បីស្វែងរកបុគ្គដែលបានប្រព្រឹត្តអំពើដ៏ឃោឃៅនេះ និងផ្តល់យុត្តធម៌ជូនដល់ជនរងគ្រោះ៕