ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានចាត់វិធានការបន្ទាន់ ជួយដល់ពលរដ្ឋនិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល

58

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ៩ ខែគុណ ឆ្នាំ២០២៣រដ្ឋសភាកម្ពុជាថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។

សេចក្តីថ្លងការណ៍ បានបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋនិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។ ព្រឹត្តិការណ៍ថ្មីៗដែលមានការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣. បានបណ្ដាលឱ្យមានអ្នករងរបួសនិងស្លាប់ទាំងសងខាងជាច្រើននាក់ ហើយសភាពការណ៍នាពេលនេះកាន់តែមានភាពតានតឹងថែមទៀត។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអ្នកតំណាងប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមសម្តែងនូវក្តីព្រួយ បារម្ភយ៉ាងខ្លាំង និងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវត្តនៃព្រឹត្តិការណ៍វាយប្រហារក្នុងប្រទេសអ៊ីស្រាអែល នេះ ជាពិសេស សុវត្ថិភាពប្រជាពលរដ្ឋនិងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សាទីនោះប្រមាណ៤៥០នាក់។

រដ្ឋសភាកម្ពុជាក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងនិស្សិតដែលកំពុងស្នាក់ និងសិក្សានៅ ក្នុងប្រទេសអ៊ីស្រាអែល សូមស្តាប់ឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល និងក្រសួងការបរទេសរបស់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។

ជាមួយគ្នានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគជាមួយក្រុមគ្រួសាររបស់ លោក ចាន់ ឧត្តម ដែលជានិស្សិតកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល និង ដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ខាងលើ។ នេះជាការបាត់បង់នូវធនធានមនុស្សមួយរូបដ៏គួរឱ្យសោកស្ដាយជាទីបំផុត៕

អត្ថបទដែលជាប់ទាក់ទង