ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងធនធានទឹក៖ ថ្ងៃ៩ ដល់១១តុលាតំបន់មួយចំនួនអាចមាន ភ្លៀងធ្លាក់ ពីខ្សោយទៅបង្គរលាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់

66

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបាន បញ្ជាក់ឲ្យដឹងថា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមាន ភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំជា មួយនឹងផ្គររន្ទះ និងខ្យល់ កន្ត្រាក់ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដីពី៥០-៦០%។  យោងតាមសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអា កាសនៅព្រះ រាជា ណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួល ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយ លើប៉ែកខាងក្រោមនៃអា ងមេគង្គប្រទេស ថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតី បក់មធ្យម។

ក្រសួងក៏បានឲ្យដឹងថាចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នឹងដើរចូល ទៅដល់ឈូង តុងកឹងប្រទេសចិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មុននឹងថមថយ ឥទ្ធិពល មកជា សម្ពាធទាប។ ព្យុះនេះនឹងពុំមានឥទ្ធិពលមកដល់លើកម្ពុជាទ។
ក្រសួងធនធានទឹកបានលើកឡើងថាស្ថាន ភាពបែបនេះនឹងធ្វើឱ្យតំបន់មួយចំនួនរបស់កម្ពុជាចាប់ពីនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា រាជធា នីភ្នំពេញ និង បណ្តាខេត្តនានា អាចមាន ភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយ នឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០- ៦០%៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង