អ្នកអភិរក្សនឹងជួបប្រជុំគ្នា ដើម្បីរៀបចំផែនការអង្កេតតាមដានសត្វចាបព្រៃវែងនៅកម្ពុជា
ភ្នំពេញ៖ សត្វចាបព្រៃវែង គឺជាប្រភេទសត្វជិតផុតពូជបំផុតលើលោក បក្សីប្រភេទនេះបង្កកំណើតនៅអ៊ឺរ៉ុប និងទ្វីបអាស៊ីខាងជើង។ កម្ពុជាផ្តល់ទីជម្រកដ៏សំខាន់ក្នុងពេលដែលសត្វនេះធ្វើផ្លាស់ទីមកតំបន់អាស៊ី។
មន្ត្រីអង្គការ បានឱ្យដឹងនៅថ្ងៃអង្គារ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះថា នៅក្នុងឆ្នាំ២០២៣ នេះ ប្រភេទសត្វនេះ ត្រូវបានក្រុមអភិរក្សបានរកឃើញសត្វចាបព្រៃវែង ជាង៤ ៨០០ក្បាល ដែលត្រូវបានកត់ត្រានៅកម្ពុជា ដែលនេះជាចំនួនដ៏ច្រើន ។ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អង្គការជីវិតធម្មជាតិនៅកម្ពុជានិងរៀបចំកិច្ចប្រជុំអ្នកបច្ចេកទេស ដើម្បីបង្កើតផែនការអង្កេតតាមដាននិងសហការជាមួយបណ្តាញក្នុងតំបន់ ធ្វើផែនការអភិរក្សសត្វចាបព្រៃវែងនេះ។
ចាបព្រៃវែង ត្រូវបានគេចាត់ទុកជាសត្វស្ថិតក្នុងបញ្ជីក្រហម (IUCN) ជិតផុតពូជបំផុតនៅលើពិភពលោក បានហោះហើរយ៉ាងវែងឆ្ងាយពីតំបន់ស៊ីប៊ីរី ក្នុងប្រទេសរុស្សី មកកាន់ប្រទេសមួយចំនួននៅអាស៊ីដូចជាប្រទេសកម្ពុជា, ថៃ, ប្រទេស មីយ៉ាន់ម៉ា ជាដើម ហើយរដូវបន្តពូជពួកវាហើរត្រឡប់ទៅសេប៊ីរីវិញជារៀងរាល់ឆ្នាំ ចំនួនរបស់វាបានថយចុះប្រមាណជា៩០ភាគរយ ៕ . សំរិត
