ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលស្រុកព្រៃនប់ ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីចូលនិវត្តន៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ និងលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញតួនាទីបានយ៉ាងល្អប្រសើរ

105

ព្រះសីហនុ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលស្រុកព្រៃនប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរងស្រុក មន្ត្រីចូលនិវត្តន៍ មន្ត្រីតាមការិយាល័យ និងមន្ត្រីជំនាញជាច្រើនរូប នៅសាលប្រជុំសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានសម្តែងនូវការលើទឹកចិត្តចំពោះបងប្អូនជាមន្ត្រីមិនថាជំនាន់មុន និងក្រោយដែលកន្លងមកខិតខំបំពេញតួនាទីការងារ បម្រើរសេវាសាធារណជូនពលរដ្ឋតាមជំនាញនីមួយៗ ប្រកបដោយតម្លាភាព មានក្រមសីលធម៌ លោកបន្តថា ក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណ ត្រូវចេះព្យាយាម តស៊ូ អត់ធ្មត់ជាមួយនឹងការងារ យកចិត្តទុកដាក់ឲ្យបានកាន់តែល្អជាមួយប្រជាពលរដ្ឋ ត្រូវកែរតម្រូវពីចំណុចខ្វះខាតពីគ្នាទៅវិញទៅមក ហាមមានការគំគួន ខឹងសម្បានឹងគ្នា លោកសង្កត់ធ្ងន់ថា ចាំបាច់ត្រូវតែសហការគ្នា ធ្វើការជាក្រុម សាមគ្គីរួបរួម រឹងមាំ។

ក្រៅពីការលើកទឹកចិត្ត លោកអភិបាលស្រុកព្រៃនប់ ក៏បានមានប្រសាសន៍លើកឡើងបង្ហាញប្រាប់ទៅកាន់មន្ត្រី ឲ្យយល់កាន់តែច្បាស់ពី “យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ចំនុចជាសំខាន់រួមមានៈ កំណើន, ការងារ, សមធម៍, ប្រសិទ្ធភាព និងចីរភាព” របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និង <<យុទ្ធសាស្រ្តអាទិភាពទាំង៥: មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា>>។

ជាមួយគ្នានេះលោក អ៉ី ធារិន បានផ្តល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ ព្រមទាំងផ្តល់ជូននូវថវិកាមួយចំនួនដល់មន្ត្រីតាមជំនាញការិយាល័យនីមួយៗ ចំណែកមន្ត្រីចូលនិវត្ត ក៏បាននំម្នាក់១កេស និងថវិការដូចគ្នា សម្រាប់ធ្វើបុណ្យជាមួយក្រុមគ្រួសារ ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង