ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនអ្នកញៀនល្បែងនិងគ្រឿងញៀន ៩០នាក់ ចំរុះជនជាតិ នៅក្រោយ សណ្ឋាគារ កាំបូឌីយ៉ា ជាប់មាត់ទន្លេ

69

ភ្នំពេញ ៖ មិនធ្លាប់មាន ករណីលេងល្បែង សុីសង និងជក់គ្រឿងញៀនពេញបន្ទុក នៅចំកណ្តាលរាជធានីភ្នំពេញ ។

កម្លាំងសមត្ថកិច្ខ បានចុះបង្ក្រាបក្លឹបរាត្រីមួយកន្លែងនៅខាងក្រោយសណ្ឋាគារកាំបូឌីយ៉ា ជាប់មាត់ទន្លេ កាលពីយប់មិញថ្ងៃទី១០តុលានេះ ដោយចាប់ឃាត់ជនជាតិចិន វៀតណាម ហ្វីលីពីន សិង្ហបុរី និងនេប៉ាល់ជាង៩០នាក់ ដែលកំពុងលេង ល្បែង និងជក់គ្រឿងញៀនពេញបន្ទុក
ប្រត្តិបត្តិការនេះ បានធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រៅពីសម្ភារមួយចំនួនធំ, គ្រឿង ញៀន៥ គីឡូក្រាម ក៏ត្រូវបានដកហូតផងដែរ។
ប្រជាពលរដ្ឋ សាទរចំពោះ ចំណាត់ការ មួយនេះ ហើយសង្ឃឹមថា ប្រតិបត្តិការនេះ នឹងធ្វើឡើងនៅតាមក្លឹបផ្សេងទៀត ដែលបង្កប់គ្រឿងញៀន និងល្បែងស៊ីសង បន្ដទៀតផងដែរ ។ នេះគ្រាន់តែជាព័ត៌មានបឋម ទើបទទួលបានយប់នេះ ចាំមើលអង្គភាពពាក់ព័ន្ធ ផ្តល់របាយការណ៌ លម្អិត អង្គភាព ព័ត៏មាន ភ្នំពេញរីផតធ័រយើង នឹងធ្វើការ ផ្សព្វផ្សាយជូន បន្តទៀត ៕ ដោយៈ ស.រ. ត

អត្ថបទដែលជាប់ទាក់ទង