ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់

66

 

ភ្នំពេញ ៖ ដោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ និងតាមរយៈរូបភាពពីកាមេរ៉ាសុវត្ថិភាព កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ នៅត្រង់ចំណុចក្រុមទី៥ ផ្លូវលេខ៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១១:៣០នាទី ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ បុត ប៊ុន អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលភូមិ ខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់ ៖ -ម៉ូតូ០១គ្រឿង ម៉ាកSUZUKI LET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១DE ២៤ ៤៨ ។

លោកវរសេនីយ៍ទោ ផល មេសា អធិការរងខណ្ឌប្ញស្សីកែវ បាន អោយដឹងថា នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម៉ាក SUZUKI LET ពីផ្ទះមកចំណុចខាងលើ ដើម្បីទិញឆ្នាំងសាកទូរស័ព្ទ ពេលមកដល់ចូលទៅទិញ តែពុំបានដកសោរម៉ូតូ បន្ទាប់មកស្រាប់តែមានជនសង្ស័យ០២នាក់ ដើរមកពីម្ដុំមាត់ទន្លេ បានមកធ្វើសកម្មភាពលួចយកម៉ូតូនោះ បានសម្រេចរួចគេចខ្លួនបាត់ទៅ។ លុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២:០០នាទី ជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ក្រោយពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងជំនាញខណ្ឌប៉ុស្ដិ៍ បានបើកការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ បុត្រ ប៊ុន បាននៅចំណុចបន្ទប់ជួល ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១៦:០០នាទី យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងកសាងនីតិវិធីចាត់ការតាមច្បាប់ ចំណែកឯជនសង្ស័យម្នាក់រត់គេចខ្លួនបាត់កម្លាំងជំនាញខណ្ឌ-ប៉ុស្ដិ៍ កំពុងស្រាវជ្រាវបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង