ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេច ស្តីពីការបិទ និងដកហូតសចក្តីសម្រេចឱ្យបើកមន្ទីរពហុព្យាបាល ណាត្រា បឹងទំពន់

101

 

ភ្នំពេញ ៖ មន្ទីរពហុព្យាបាល ណាត្រា បឹងទំពន់ បានប្រព្រឹត្តកំហុសដដែលៗ ដោយបានយករថយន្តសង្គ្រោះ របស់ខ្លួន ទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ ទោះជាមានការព្រមានជាច្រើនលើកពីក្រសួងសុខាភិបាលក៏ដោយ ហើយនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការបិទ និងដកហូតសចក្តីសម្រេចឱ្យបើកមន្ទីរពហុព្យាបាល ណាត្រា បឹងទំពន់ជាស្ថាពរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសេចក្តីសម្រេចដែលចុះនៅថ្ងៃទី១២ខែតុលាឆ្នាំ២០២៣នេះថា យោងតាមការចាំបាច់របស់ក្រសួងសុខាភិបាល សម្រេច៖ បិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ណាត្រា បឹងទំពន់ ដែលមានទីតាំងនៅផ្ទះលេខC1-C2 ផ្លូវលេខ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមូលហេតុ ប្រព្រឹត្តកំហុសដដែលៗ ដោយបានយករថយន្តសង្គ្រោះ របស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ ទោះជាមានការព្រមានជាច្រើនលើកពីក្រសួងសុខាភិបាលក៏ដោយ។

ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ០៤៣/២០ អបស/មព ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។
អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត ចាង កេង មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង