ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូសាលារាជធានីភ្នំពេញ អញ្ជើញដាក់កម្រងផ្កា ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ

137

នៅព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០២៣នេះ គឺខួបគម្រប់១១ឆ្នាំនៃការសោយទិវង្គតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ វរះរាជបិតាឯករាជ្យ បូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ។

ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីថ្វាយព្រះរាជកុសលនេះដែរ គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ,និងឯ.ឧម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញរួមនឹងមន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរទាំង២៥ បានអញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណខន្ធ័ព្រះករុណាព្រះបរមរតនកោដ្ឋនៅស្តូបព្រះបរមរូបរបស់ព្រះអង្គនៅលើសួនច្បារខាងកើតវិមានឯករាជ្យ។

ឯ.ឧម៉ប់ សារិន,ឯ.ឧឃួង ស្រេង រួមជាមួយប្រតិភូសាលារាជធានីភ្នំពេញដែលបានចូលរួម បានសំរួមកាយវាចារចិត្តដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងនឹករលឹកបំផុតដល់អង្គសម្តេចឪបើទោះបីព្រះអង្គបានចូលព្រះទីវង្គតអស់រយះ ពេល១១ឆ្នាំកន្លងមកហើយក្តី។នៅចំពោះមុខព្រះបរមរូប និងកម្រងផ្កាដែលមានចារឹកអង្សរពណ៏មាសថា៖ចងចាំជានិច្ចព្រះរាជគុណូបការព្រះករុណា ព្រះបរម រតនកោដ្ឋនិងសូមថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គបានដល់ទីដ្ឋានដ៏ខ្ពង់ខ្ពស់ជាឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ កូនចៅចៅទួតរបស់ព្រះអង្គនៅ តែចងចាំនិងដក់ជាប់ក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានចំពោះព្រះភក្រ័ប្រកបដោយក្តីស្រឡាញ់មេត្តា និងគុណូបការដ៏ធំធេងដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។កូនចៅបន្តដើរតាមលំអានរបស់ព្រះករុណាព្រះបរមរតនកោដ្ឋក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីអាណត្តិទី៦និងជាស្ថាបនឹកសន្តិភាពនិងសម្តេចមហាបវរធិបតីហ៊ុន ណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍន៏រីកចំរើនឧ្យិបានខ្លាំងក្លាថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង