ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឃាតកម្មកន្លងទៅជិតមួយឆ្នាំមុន ពេលនេះសមត្ថកិច្ចបន្តចាប់ខ្លួនបានបក្ខពួកម្នាក់ទៀត បញ្ជូនទៅតុលាការ

52

 

បាត់ដំបង៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសហការជាមួយ នគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ០៥:១៥ នាទី នៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បានធ្វើការចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួន លេខ ៧៧៤ ត.ព្រ របស់លោក គា សីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យ ឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំនៅភូមិ អូរបាក់ត្រា ឃុំ ព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឃាតកម្មគឹតទុកជាមុន ប្រព្រឹត្តនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២២ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ស្លា-ប់ ) ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិងជនរងគ្រោះផ្សេងទៀតរងរបួស ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺនៃ យប់ថ្ងៃទី ៧ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃ ទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួន ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើ រួចបានយកកាំភ្លើ-ង-ខ្លីបា-ញ់-រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរថយន្តគេចខ្លួនបាត់ស្រមោលហេីយ ក្នុងហេតុការណ៍នោះជនរងគ្រោះ០១នាក់ ក្នុងចំណោម០៣នាក់ បានស្លាប់បាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

កាលនោះបន្ទាប់ពីពេលកើតហេតុសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ បញ្ជូនទៅសាលាដំបូងខេត្ត រីឯបក្ខពួកមួយចំនួនទៀត សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងស្នើសុំដីកាពីស្ថាប័នតលាការ ដើម្បីស្វែងរកចាប់ខ្លួន ជាក់ស្តែងដូចករណីនេះអីចឹង ហើយមុខសញ្ញាផ្សេងទៀត ដែលកំពុងគេចខ្លួនសមត្ថកិច្ចបន្តកិច្ចប្រតិបត្តិការជាបន្តទៀត។

បច្ចុប្បន្នការិយាល័យជំនាញបានរៀបចំបញ្ជូន ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីហើយ៕

 

អត្ថបទដែលជាប់ទាក់ទង