ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហួត ហៃ អភិបាលរងរាជធានី៖យុទ្ធសាស្ត្រគម្រោងលាភ និងគោលបំណងគម្រោង ដោយផ្ដោតលើការលើកម្ពស់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍

48

 

ភ្នំពេញ៖ ក្នុងពិធីបិទបញ្ចប់គម្រោងលាភរាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជានាយកគម្រោងលាភរាជធានីភ្នំពេញ បានថ្លែងថា គម្រោងលាភបានផ្ដោតសំខាន់លើការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្រីករក្នុងសហគមន៍ ធ្វើឲ្យកាន់តែប្រសើរឡើងនូវលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុឱកាសសម្រាប់ការរកប្រាក់ចំណូលនិងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍ ឆ្លើយតបបន្ទាន់និងប្រកបដោយប្រសិទ្ធភាពក្នុងករណីមានហានិភ័យនិងភាពអាសន្ន។

ពិធីបិទបញ្ចប់គម្រោងលាភរាជធានីភ្នំពេញបានធ្វើឡើងនៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២៣ នៅសណ្ឋាគារសាន់វ៉េ ក្នុងខណ្ឌដូនពេញក្រោមលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងជានាយកគម្រោងលាភរាជធានីភ្នំពេញ និងមានការចូលរួមពីលោកហេង សុផាត ប្រធាននាយកដ្ឋាននិងជាអភិបាលកិច្ចក្រសួងមហាផ្ទៃនិងជាប្រធានគ្រប់គ្រងគម្រោងលាភថ្នាក់ជាតិ។
លោកអភិបាលរងបន្តថា៖ជាពិសេសលើចក្ខុវិស័យរួមចំណែកដល់ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការគាំទ្រដល់កសិករការបណ្ដុះបណ្ដាលជំនាញ និងផ្ដល់ឱកាសការងារចនាសម្ព័ន្ធខ្នាតតូច និងពង្រឹងស្ថាប័នប្រជាពលរដ្ឋក្រីក្រឲ្យចេះគ្រប់គ្រងដោយខ្លួនឯង។ ក្រុមជួយខ្លួនឯង ក្រុមផលិតនិងសហគមន៍ កសិកម្ម ផ្សារភ្ជាប់ជាមួយវិស័យឯកជន និងពង្រីកឱកាសទីផ្សារ កសាងសមត្ថភាពនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្កើតឱកាសរកប្រាក់ចំណូលឲ្យប្រសើរ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចដល់សហគមន៍ក្រីក្រ ដើម្បីបង្កើតជីវភាពរស់នៅនិងផលិតភាពសេដ្ឋកិច្ចសង្គម។

ក្នុងឱកាសនោះដែរលោកហេង សុផាត ប្រធាននាយកដ្ឋាននិងជាអភិបាលកិច្ចក្រសួងមហាផ្ទៃ និងជាប្រធានគ្រប់គ្រងគម្រោងលាភថ្នាក់ជាតិបានបញ្ជាក់ថា ៖គម្រោងលាភនេះ អ្នកទទួលផល គឺគ្រួសារក្រីក្រអ្នកមានបានក្រីក្រ ឬមានប័ណ្ណសមធម៌កម្រិតភាពក្រីក្រមួយនិងពីរគ្រួសារងាយរងគ្រោះ និងគ្រួសារដែលមិនមានប័ណ្ណក្រីក្រនៅក្នុងរាជធានីភ្នំពេញសរុបចំនួន៣៨២៥គ្រួសារ ក្នុងនោះអ្នកទទួលផលសម្រាប់ការអភិវឌ្ឍន៍ជំនាញមានចំនួន ៥២០នាក់៕

  

អត្ថបទដែលជាប់ទាក់ទង