ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី គាំទ្រវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជា (G-PSF)

118

 

ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ចេញរបាយការណ៍ថា អូស្ត្រាលីទទួលស្គាល់ថាកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជនពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យមានបរិយាកាសអំណោយផល និងភាពរឹងមាំនៃវិស័យផ្នែកធុរកិច្ចនៅកម្ពុជា។

កាលពីម្សិលមិញថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០២៣នេះ អូស្ត្រាលីបានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន រវាងរាជរដ្ឋាភិបាល ជាមួយនិងវិស័យឯកជន (G-PSF) កម្ពុជា នៅក្នុងកិច្ចប្រជុំរវាងតំណាងស្ថានទូតអូស្ត្រាលីជាមួយតំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) @@cdc.gov.kh និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលស្ថាប័នទាំងពីរមានតួនាទីជា លេខាធិការដ្ឋាននៃវេទិកាមួយនេះ។

តាមរយៈកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចដ៏ធំរបស់យើងគឺ កម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) អូស្ត្រាលីកំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងន័យជួយដល់វេទិកានេះ ក្នុងការបង្កើតវិធីសាស្រ្តអនុវត្តន៍ល្អប្រសើរមួយ និងធានាបាននូវការចូលរួមប្រកបដោយបរិយាបន្ន និង បម្រើប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

កិច្ចប្រជុំពេញអង្គនៃវេទិការវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជនលើកទី១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង